កិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការទទួលទេសចរអន្តរជាតិ និងអ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញចូលក្នុងកម្ពុជា ! 

ចែករំលែក៖

ខេត្តសៀមរាប : នៅថ្ងៃពុធ ១៣កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ២០២១, កិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការទទួលទេសចរអន្តរជាតិ និងអ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញចូលក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំង លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុកទាំង១២ ផងដែរ ។

បើតាមលោក ទៀ សីហា អភិបាលនៃគណៈអភិបាល ខេត្តសៀមរាប បានអោយដឹងថា, កិច្ចប្រជុំនេះ បានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាការងារ និងត្រៀមរៀបចំទទួលភ្ញៀវទេសចរអន្តរជាតិ និងអ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញចូលក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាខេត្តសៀមរាប នាដើមឆ្នាំ២០២២នេះ ។

លោកបន្តថា, ក្នុងនោះក៏សូមថ្លែងអំណរគុណក្រុមហ៊ុនវ៉នឌើរផាស ថេកណឡជី តាមរយៈលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានឧបត្ថម្ភម៉ាស់ KN95 ចំនួន ២០០.០០០ម៉ាស់ ជូនដល់រដ្ឋបាលខេត្តសៀមរាប៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print