ខេត្តកំពង់ចាម៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្រីសន្ធរ ធ្វើការឃាត់ខ្លួន ដោយចោទពីបទពាក់ពន្ធ័និងគ្រឿងញៀន ។
ការចាប់ខ្លួននេះធ្វើឡើងកាលវេលាម៉ោង២០ និង២៥នាទី ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦ នៅចំណុចសាលាបឋមសិក្សាស្វាយ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តត្បូងឃ្មំុ ។
តាមប្រភពសមត្ថកិច្ចជំនាញនគរបាលស្រុកបានឲ្យដឹងថា ជនសង្ស័យទី១.ឈ្មោះសាត ផានុត ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ មុខរបរកម្មករសំណង់ រស់នៅភូមិ ស្វាយ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ទី២.ឈ្មោះ សែន វ៉ាន់សៃ ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ មុខរបរកម្មករសំណង់ រស់នៅភូមិ ស្វាយ ឃុំស្វាយពោធិ៍ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ហើយជាលទ្ធផលសមត្ថកិច្ចធ្វើការរឹបអូសវត្ថុតាងរួមមាន ថ្នាំញៀន០១គ្រាប់ ទូរស័ព្ទដៃចំនួន ០២គ្រឿង ដែកកេះចំនួន០៣ និងឧបករណ៍សម្រាប់វេចខ្ចប់មួយចំនួនតូច ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាម ចាត់ការតាមនីតិវិធី ៕
ដោយ៖ វណ្ណះ