ម៉ូតូ២គ្រឿងបុកគ្នាត្រង់ចំណុចផ្លូវបំបែកជាបួនបណ្ដាលឲ្យយុវជនម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖​ យុវជនម្នាក់បានរងរបួសធ្ងន់សន្លប់ស្ដូកស្ដឹង​ ត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ​ ខណៈដែលរូបគេនិងមិត្តភក្តិម្នាក់ទៀតជិះម៉ូតូឌុបគ្នាហើយត្រូវម៉ូតូមួយគ្រឿងទៀតបុកត្រង់ចំណុចផ្លូវបំបែកជាបួន​ ហើយក្រោយពីបង្កគ្រោះថ្នាក់រួចម៉ូតូបង្កជិះរត់គេចខ្លួនបាត់។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះបានកើតឡើងនៅវេលាម៉ោង២៣ និង០០នាទីយប់ថ្ងៃទី៧​ ខែមេសា​ ឆ្នាំ​២០១៦​ នៅចំណុចផ្លូវលេខ​ ៤៣២កែងផ្លូវលេខ​១៦៣​ ស្ថិតក្នុងសង្កាត់​ទួលទំពូង​១​ ខណ្ឌចំកាមន​  រាជធានីភ្នំពេញ​។

ប្រភពព័ត៌មានពីកន្លែងកើហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុគេបានឃើញយុវជន២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីម C125​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​កណ្ដាល1J-2204​  ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ​៤៣២​ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនល្មម​ ហើយបានឆ្លងកាត់ផ្លូវលេខ១៦៣។

ប្រភពបានបន្តថា នៅពេលដែលកំពុងតែឆ្លងស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាកឌ្រីមសង់​ មិនចាំស្លាកលេខ​ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៦៣ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូជនរងគ្រោះពេញទំហឹងបណ្ដាលឲ្យយុវម្នាក់ដែលជិះខាងក្រោយបោកក្បាលទៅនឹងថ្នល់រងរបួសធ្ងន់ ចំណែកអ្នកបើកម៉ូតូរងរបួសស្រាល។

ប្រភពដដែលបានបន្តទៀតថា​ ក្រោយពីបុករួចម៉ូតូបង្កបានជ្រុលទៅបុកជាមួយរទះដែលនៅលើចិញ្ចើមផ្លូវថែមទៀតតែមិនបណ្ដាលឲ្យរងរបួសឬខូចខាតអ្វីច្រើននោះទេ​ ហើយបានលើកម៉ូតូជិះរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពីកើតហេតុជនរងគ្រោះត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ​ ចំណែកម៉ូតូត្រូវបានមិត្តភក្តិជិះយកទៅដោយខ្លួនឯង៕

IMG_8190

IMG_8199

IMG_8204

IMG_8215

IMG_8195

ដោយ៖ ជីម ភារ៉ា ដង្កោ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print