ពលរដ្ឋនៅជុំវិញពិភពលោកកំពុងតែទន្ទឹងរងចាំ ថាតើពេលណាកូវីដ១៩ នឹងបញ្ចប់ ក្រោយការឆ្លងរាលដាលជិតពីរឆ្នាំមកហើយ។ ក្រុមអ្នកឯកទេសសុខាភិបាននៅលើពិភពលោក បានលើកឡើងថា កូវីដ១៩ នឹងមិនបញ្ចប់ឡើយ ដោយប្រែក្លាយទៅជាមេរោងដែលរស់នៅជាមួយយើងរហូត។ ប៉ុន្តែពិភពលោកមានវិធីសាស្ត្រទប់ស្កាត់វាជួយឲ្យមនុស្សរស់នៅធម្មតាដូចដើម ដោយមិនខ្វល់ពីការគំរាមកំហែងដោយកូវីដ ១៩ ទៀតឡើយ។
ក្រុមអ្នកឯកទេសសុខាភិបាលបានព្យាករណ៍ថា ពិភពលោកនឹងរកឃើញវិធីសាស្ត្រទប់ទលជាមួយកូវីដ១៩ ក្នុងពេលអណាគត់ដ៏ខ្លី ប៉ុន្តែមិនមានន័យថាកូវីដ១៩ នឹងបញ្ចប់ទាំងស្រុងនោះឡើយ។ កូវីដ ១៩ នឹងក្លាយជាជំងឺ ឆ្លងហើយបន្តឆ្លងនៅក្នុងសហគមន៍ដដែល ប៉ុន្តែងាយស្រួលក្នុងការតាមដាន និងមិនសូវប៉ះពាល់ដូចជាពេលនេះឡើយ។
សារព័ត៌មាន Wall Street Journal បានផ្សាយថា តាមការលើកឡើងរបស់ក្រុមអ្នកឯកទេស កូវីដ ១៩ និងក្លាយដូចជាជំងឺទូទៅ ដូចជាជំងឺផ្តាយសាយធម្មតា។ ក្នុងពេលនេះដែរ ប្រទេសជាច្រើនក៏បានសម្រេចរស់នៅជាមួយកូវីដ ១៩ ក្រោយការចាក់វ៉ាក់សាំងបានច្រើន។
ពាក់ព័ន្ធការឆ្លងកូវីដ ១៩គិតត្រឹមម៉ោង ៦៖៣០នាទីយប់ ថ្ងៃពុធ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ជំងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ២២៣ហើយនៅទូទាំងសកលលោក ។ តាមគេហទំព័រអន្តរជាតិ worldometer បានបង្ហាញថា ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ២៥៥,២៦០,៦៥៣ករណី ដែលក្នុងនោះអ្នកជំងឺចំនួន ៥,១៣៣,៣០៩នាក់បានស្លាប់ និង ២៣០,៧៤៧,១៨០នាក់ផ្សេងទៀត ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ នៅទូទាំងសកលលោក៕ដោយ៖សាធី
រូបថត៖Reuters.