គៀត សុវណ្ណាឡាង ប៉ះ ខាត់ វ៉ៃហាំង និង នៅ ស៊ីនឿន ក្នុងរឿង «វាសនាកូនភ្លោះ»

ចែករំលែក៖

ភ្នំពេញ៖ ខ្សែភាពយន្តភាគថ្មីរបស់ទូរទស្សន៍ CTV8HD ដែលផលិតដោយផលិតកម្មរស្មីស្ទឹងសែនរឿង «វាសនាកូនភ្លោះ»​បានចាប់ផ្តើមធ្វើការផលិតហើយកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦នេះ។ តារាសម្តែង និងជាតារាចម្រៀងស្រីល្បីឈ្មោះកញ្ញា គៀត សុវណ្ណាឡាង ទទួលបានតំណែងតួឯកដែលនាងសម្តែងជាកូនភ្លោះជួបគ្នាជាមួយកំឡោះសង្ហាលោក  ខាត់ វ៉ៃហាំង និង លោក នៅ ស៊ីនឿន ។

កញ្ញា គៀត សុវណ្ណាឡាង បានបញ្ជាក់ថា នាងពិតជារីករាយក្នុងការរួមសម្តែងជាមយនឹងតារាសម្តែង លោកខាត់ វ៉ៃហាំង និងលោកនៅ ស៊ីនឿន។ នាងបញ្ជាក់ថា ក្រោយពីពិនិត្យមើលសាច់រឿងគឺនាងទុកចិត្តថានឹងទទួលបានការគាំទ្រច្រើនបើទោះបីជាខ្សែភាពយន្តនេះនាងនឹងត្រូវចំណាយពេលច្រើនជាងធម្មតាក្តី។ នាងថា សាច់រឿងតម្រូវឲ្យនាងសម្តែងជាតួអង្គពីរគឺកូនភ្លោះដែលមានអត្តចរិកផ្ទុយស្រឡះពីគ្នាមួយស្លូតមួយទៀតកាច ប៉ុន្តែវាមិនមែនជាឧបសគ្គសម្រាប់នាងដែរ ហើយការចាប់ដៃគូសម្តែងជាមួយតារាប្រុសទាំងពីដួងខាងលើពិតជានាំមកនូវទស្សនីយភាពថ្មីប្លែកសម្រាប់អ្នកទស្សនា។

លោក នៅ ស៊ីនឿន ដែលជាតារាចម្រៀងប្រចាំផលិតកម្មហង្សមាសបានបញ្ជាក់ថា លោកសម្រេចចិត្តវិលមកកាន់ការសម្តែងឡើងវិញព្រោះតែសង្កេតឃើញថារឿង «វាសនាកូនភ្លោះ» គឺមានសាច់រឿងល្អ ហើយពេលវេលានៃការថតមិនជាច្រើន ដែលវាមិនប៉ះពាល់ដល់ការងារច្រៀងរបសលោក។ លោកបន្តថា ការជួបគ្នានិងសម្តែងរួមជាមួយតារាប្រុសស្រីក្នុងរឿងនេះនឹងមិនចោទជាបញ្ហានោះទេព្រោះតែលោកធ្លាប់ប្រឡូកបានច្រើនគួរសមជាមួយនឹងការសម្តែងផងដែរពិសេសគ្រាដែលលោកគឺជាបេក្ខជនប្រឡងកម្មវិធីផ្នែកសម្តែងនៅស្ថានីយទូរទស្សន៍មុនពេលលោកចូលប្រឡូកជាអ្នកសិល្បៈអាជីពនោះ។

ចាងហ្វាងផលិតកម្មលោក គ្រិន វុទ្ឋី បានថ្លែងថារឿង «វាសនាកូនភ្លោះ» មានចំនួន២៥ភាគដែលចាប់ដំណើរការថតក្រោយថ្ងៃក្រុងពលីនេះហើយ។ រឿងនេះបានចាក់ផ្សាយក្នុងស្ថានីយ៍ទូរទស្សន៍កម្ពុជាប៉ុស្តីលេខ 8HD ដោយទីតាំងថតភាគច្រើននៅទីក្រុងភ្នំពេញក៍ដូចជានៅម្តុំកៀនស្វាយជាដើម។ លោកបន្តការចំណាយដើមទុនផលិតច្រើនជាងរាល់ដងដល់ទៅជាង១០ម៉ឺនដុល្លារ។ព្រោះតែការចង់មានគុណភាពភាពយន្តខ្មែរនេះហើយទើបលោកចាយទុនជាង១០ម៉ឺនដុល្លារបើប្រៀបធៀប២រឿងមុន។កន្លងមកពីររឿងមុនដែលផលិតចាក់ផ្សាយនៅប៉ុស្តី៍លេខ ៨អេចឌី នេះដូចជារឿង «ស្នេហ៍ពីអតីត» រឿង «ជំពាក់ចិត្តព្រោះស្រឡាញ់» ដែលរឿងនេះចាក់ផ្សាយនាពាក់កណ្តាលខែមេសានេះ។ រឿង «វាសនាកូនភ្លោះ» ជារឿងបែបមនោសញ្ចេតនាកាច់កុងឈ្នានីសដណ្តើមស្នេហាគ្នាដណ្តើមអំណាចគ្នា។ លោកកំពុងតែគិតគូរកចំនុចគុណភាពដោយមិនបានសម្រុកថតច្រើនដូចគេនោះទេដើម្បីសម្រាំងរូបភាពការរកទីតាំងឲ្យល្អ។ តាមគម្រោងផលិតកម្មរស្មីស្ទឹងសែនគ្រោងផលិតខ្សែភាពយន្តភាគខ្មែរឲ្យបាន៥រឿង។ តួសម្តែងវិញជាតួថ្មីៗសុទ្ឋតែជាតួមានសមត្ថភាពហើយសុទ្ឋតែបានធ្វើតេស្តីសមត្ថភាពទៀតផង។

អ្នកនិពន្ឋរឿងលោក វិឆ័យ សុភី បានឲ្យដឹងដែរថា រឿង «វាសនាកូនភ្លោះ» ផ្តោតលើស្នេហារវាងកូនភ្លោះពីរនាក់ដែលជាជម្លោះគូស្នេហ៍កូនភ្លោះមួយនៅខាងឪពុកមួយនៅខាងម្តាយ។ នាងនៅខាងម្តាយមិនសូវមានការអប់រំតែនាងភ្លោះខាងឪពុកស្លូតបូត។ លុះនាងប្អូនដឹងថា បងស្រីរស់នៅលើគំនរមាសប្រាក់ក៍ប្រើល្បិចដើម្បីទៅសោយសុខលើគំនរមាសប្រាក់ឪពុកដោយឲ្យបងរស់នៅជាមួយម្តាយវិញ។ សាច់រឿងនាងប្អូនដូរដើម្បីទៅធ្វើជានាងបងវិញធ្វើឲ្យម្តាយពិបាកព្រោះកូននេះខ្វះការអប់រំ ហើយចូលទៅនៅមិនគោរពគេឯងធ្វើឲ្យមានការងឿងឆ្ងល់ជាខ្លាំង។ លោកបញ្ជាក់ថា សាច់រឿងនេះនឹងមានឈុតឆាកកាច់កុង ប្រទាក់ក្រលាគ្នាច្រើនដែលនឹងផ្តល់នូវខ្សែភាពយន្តមួយប្រកបដោយភាពជក់ចិត្ត៕

IMG_0392

IMG_0313

IMG_0341

IMG_0343

IMG_0354

IMG_0360

IMG_0380

IMG_0389

ដោយ៖ វឌ្ឍនា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print