នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា​ ធ្វើបទអន្តរាគមន៍លេីប្រធានបទ “ច្បាប់ និងបទល្មើសពាក់ព័ន្ធនឹងការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមអនឡាញ”

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ ក្រសួង​មហាផ្ទៃ​ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍​ទី​១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានចូលរួមជាវាគ្មិនធ្វើបទអន្តរាគមន៍លេីប្រធានបទ “ច្បាប់ និងបទល្មើសពាក់ព័ន្ធនឹងការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមអនឡាញ” ដែលបានប្រព្រឹត្តនាថ្ងៃទី ១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅខេត្តកែប ។

វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក្នុងគោលបំណងលើកកម្ពស់ ការយល់ដឹងពីការប្រើប្រាស់កម្មវិធីបណ្តាញសង្គមហ្វេសប៊ុក ប្រកបដោយសុវត្ថិភាព ដល់កុមារនិងយុវជន ក៏ដូចជាស្វែងយល់អំពីបទល្មើសពាក់ព័ន្ធនឹងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ (OCSE) ការឆ្លើយតបខាងផ្លូវច្បាប់ និងបណ្តាញរាយការណ៍បន្ទាន់ (Internet Hotline) ។

ក្នុងនោះដែរ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានធ្វើការចែករំលែកនូវបទពិសោធន៍ស្រាវជ្រាវ និងបង្ក្រាបជនល្មើសពាក់ព័ន្ធនឹងការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ ដោយសង្កត់ធ្ងន់ទៅលើសកម្មភាពជនល្មើសដែលបានប្រើបាស់កម្មវិធីបណ្តាញសង្គមលើប្រព័ន្ធអុីនធឺណិតជាមធ្យោបាយធ្វើការលួងលោមកុមារដែលជាអនីតិជន ការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាផ្សេងៗដើម្បីធ្វើការចែកចាយរូបភាព សម្ភារៈអាសអាភាសកុមារ ការលេចឡើងនៃសញ្ញាណថ្មីៗ របស់ជនសង្ស័យជាជានជាតិខ្មែរប្រព្រឹត្តអំពើរំលោភបំពានផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ ក៏ដូចជាបញ្ហាប្រឈមពាក់ព័ន្ធនឹងផ្លូវច្បាប់៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print