លោក គួច ចំរើន ដឹកនាំមន្ត្រីជំនាញចុះពិនិត្យសកម្មភាពភ្ញៀវទេសចរមកលេងកម្សាន្តតាមបណ្តាកោះនានា ក្នុងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យសកម្មភាពភ្ញៀវទេសចរមកលេងកម្សាន្តតាមបណ្តាកោះនានា ក្នុងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ

ក្នុងឱកាសនោះលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការសំណេះសំណាលជាមួយភ្ញៀវទេសចរដែលមកលេងកម្សាន្ត នៅម៉ាហ្វីយា រីស៊ត ដែលមានទីតាំងស្ថិតនៅភូមិព្រែកស្វាយ ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ព្រមទាំងបានជូនពរភ្ញៀវទេសចរឱ្យដំណើរកម្សាន្តមកកាន់ដែនកោះ នៃខេត្តព្រះសីហនុ និងការវិលត្រឡប់ទៅលំនៅឋានវិញប្រកបដោយសុខសុវត្ថិភាពទាំងអស់គ្នា។ លោកអភិបាលខេត្តក៏បានផ្តាំផ្ញើដល់ភ្ញៀវទេសចរទាំងអស់ មិនត្រូវភ្លេចការអនុវត្តវិធានការសុខាភិបាល និងការណែនាំ ៣.កុំ និង ៣.ការពារ ដើម្បីខ្លួនយើង និងក្រុមគ្រួសារយើងឱ្យចៀសផុតពីការឆ្លងជំងឺកូវីដ-១៩។

ក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ ដែលជាប្រតិទិន នៃការឈប់សម្រាករបស់មន្ត្រីរាជការ កម្មករ និយោជិកទាំងអស់ នៃព្រះរាជាណាចក្រកម្ពុជា យើងសង្កេតឃើញ ភ្ញៀវទេសចរជាតិមកលេងកម្សាន្តខេត្តព្រះសីហនុ មានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ ម្យ៉ាងទៀត រីស៊ត និងបន្ទប់ស្នាក់នៅមួយចំនួនតាមបណ្តាកោះដែលទើបតែបើកដំណើរការឡើងវិញ ត្រូវបានភ្ញៀវស្នាក់នៅ និងកក់ទុកពេញទាំងអស់៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print