កម្ពុជាក៏មានតំបន់ទេសចរណ៍បាតសមុទ្រ! ភ្ញៀវទេសចរអាចទស្សនាបាននូវជីវៈចម្រុះដ៏ច្រើននៅបាត សមុទ្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ, នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងបរិស្ថាន បានបញ្ជាក់លើផេកផ្លូវការអោយដឹងថា, ក្រៅពីនៅលើដី កម្ពុជាក៏មានតំបន់ទេសចរណ៍បាតសមុទ្រ! ភ្ញៀវទេសចរអាចទស្សនាបាននូវជីវៈចម្រុះដ៏ច្រើននៅបាត សមុទ្រកម្ពុជា។

ក្រសួងបរិស្ថានបានលើកឡើងថា, រូបភាពខាងក្រោមទាំងនេះ គឺជាសកម្មភាព​នៃការរៀប​ចំ​ដំណើរ​កម្សាន្ត​ជ្រមុជ​ទឹក​សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ ដែល ខ្មែរ ដាហ្វ គ្រុប Khmer Dive Group បាន​ធ្វើ​ឡេីងនៅ​តាម​ប្រជុំ​កោះតាង​ ដោយ​មាន​កម្មវិធី​ដូច​ជា​ ការ​ជ្រមុជ​ទឹក​ ការមុជទឹក​មេីល​ផ្កា​ថ្ម​ បោះតង់​ អាំង​សាច់​ និង​ កម្មវិធី​វិធី​សប្បាយ​ៗ​ ជា​ច្រើន​ទៀត​។
សូមបញ្ជាក់ថា, ក្នុងនាឱកាសថ្ងៃឈប់សម្រាកទី២នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ភ្ញៀវទេសចរសរុបមានចំនួន៣៣២,៨៧៥នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៣២៨,៤១២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៤,៤៦៣នាក់៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print