ភ្នំពេញ, នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងបរិស្ថាន បានបញ្ជាក់លើផេកផ្លូវការអោយដឹងថា, ក្រៅពីនៅលើដី កម្ពុជាក៏មានតំបន់ទេសចរណ៍បាតសមុទ្រ! ភ្ញៀវទេសចរអាចទស្សនាបាននូវជីវៈចម្រុះដ៏ច្រើននៅបាត សមុទ្រកម្ពុជា។
ក្រសួងបរិស្ថានបានលើកឡើងថា, រូបភាពខាងក្រោមទាំងនេះ គឺជាសកម្មភាពនៃការរៀបចំដំណើរកម្សាន្តជ្រមុជទឹកសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែល ខ្មែរ ដាហ្វ គ្រុប Khmer Dive Group បានធ្វើឡេីងនៅតាមប្រជុំកោះតាង ដោយមានកម្មវិធីដូចជា ការជ្រមុជទឹក ការមុជទឹកមេីលផ្កាថ្ម បោះតង់ អាំងសាច់ និង កម្មវិធីវិធីសប្បាយៗ ជាច្រើនទៀត។
សូមបញ្ជាក់ថា, ក្នុងនាឱកាសថ្ងៃឈប់សម្រាកទី២នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ភ្ញៀវទេសចរសរុបមានចំនួន៣៣២,៨៧៥នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៣២៨,៤១២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៤,៤៦៣នាក់៕
ដោយ : សិលា