ខេត្តពោធិ៍សាត់ : តាមរយៈការខិតខំប្រឹងប្រែងដ៏មានគុណសម្បត្តិធំធេងចំពោះជាតិមាតុភូមិ និងប្រជាពលរដ្ឋ របស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើអោយតំបន់សមរភូមិ ក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិ ពណ៌បៃតងខៀវខ្លី ផ្លូវគមនាគមន៍ស្អាត ការរស់នៅរបស់ប្រជាពលរដ្ឋ ផ្លាស់ប្ដូរជីវិភាព បានមួយកម្រិតធំ ។
តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ( មជ្ឈមណ្ឌលសារព័ត៌មាន នគរវត្ត )មាន “គេហទំព័រ នគរដ្រេហ្គន” គេហទំព័រ នគរវត្ត” បានបញ្ជាក់អោយដឹងថា, ដំណើរកម្សាន្តទៅកាន់ វាលវែងភ្នំ១៥០០ មានភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ច្រើនកុះករ សូម្បីចរាចរណ៍លើភ្នំ១៥០០ ត្រូវកកស្ទះ ខណះពួកគាត់ បានព្យាយាមថតផ្តិតយកនូវទេសភាពល្អប្រណិត ដោយមិនជិនណាយគយគន់ ជាមួយនឹងពាក្យថា, ប្រទេសខ្ញុំបច្ចុប្បន្ន អភិវឌ្ឍន៍ រីកចម្រើន សន្តិភាព គ្របដណ្តប់ទូទាំងក្របខ័ណ្ឌទូទាំងប្រទេស។
សូមជម្រាបជូនថា, ដោយសារតំបន់ទេសចរណ៍នៅទីនោះជាការប្រាថ្នាចង់ទៅទស្សនារបស់ប្រជាពលរដ្ឋ ក៏ក្លាយទៅជាតំបន់ទេសចរណ៍មួយ ដែលក្រុមហ៊ុនទេសចរណ៍ឯកជន បានប្រើម៉ូសិនពីតម្លៃទៅកម្សាន្តនៅទីនោះថែមទៀត។
តាមសេចក្តីរាយការណ៍ពីភ្នាក់យើងបានបញ្ជាក់ថា, បើមុនព្រះរាជពិធីបុណ្យអ៊ុំទូក តម្លៃត្រឹមតែ 30$/នាក់, ចេញដំណើរនៅថ្ងៃទី :
លើកទី1 :13-14/11/2021
លើកទី2 :19-20/11/2021 (ថ្ងៃបុណ្យអ៊ុំទូក)
+តម្លៃខាងលើនេះរួមបញ្ចូលនូវ
-ការធ្វើដំណើរទៅមកដោយរថយន្តទេសចរណ៏
-ការស្នាក់នៅបន្ទប់ម៉ាសុីនត្រជាក់ (មួយបន្ទប់២ទៅ៣នាក់)
-ផ្តល់ជូនទឹកសុទ្ធញ៉ាំនៅលើរថយន្ត
-អ្នកដឹកនាំធួរដើរកម្សាន្ត និង ថតរូបស្អាតៗជូន ។
តាមសេចក្តីរាយការណ៍បានបញ្ជាក់ថា, នៅទីនោះមានកន្លែងកម្សាន្តរួមមាន:
១/- ផ្លូវអន្ទង់អាំង ឬ បុប្ផាលាក់ខ្លួន
ភ្នំ១០០៥
២/-កាហ្វេភ្នំ១០០៥
៣/-ទឹកធ្លាក់ថ្មដាតូច
៤)-រូបសំណាក់អ្នកតាឃ្លាំងមឿង
៥/-កោះសំពៅមាស
៦/-មើលទីតាំងកាសុីណូនៅព្រំដែន
បច្ចុប្បន្នអ្នកស្រុកវាលវែង ខេត្តពោធិ៍សាត់ មានឱកាសច្រើនផ្តល់អោយប្រជាពលរដ្ឋបង្កើតមុខរបរ អាជីវកម្ម ធ្វើកសិកម្ម ដាំដុះ ឈានដល់អភិវឌ្ឍន៍ជា រីស៊ត តំបន់កម្សាន្ត រហូតដល់ទីផ្សារដីនៅតំបន់ហក់ឡើងតម្លៃខ្ពស់លើទីផ្សារ ផងដែរ ៕
ដោយ, បុឹម ពិន