លោក ឡុង ឌីម៉ង់ : នៅខេត្តព្រះសីហនុ មានភ្ញៀវទេសចរណ៍សរុបចំនួន១១១.៣២២ កើនឡើង១១៧,២៨% នៅថ្ងៃនេះ !

ចែករំលែក៖

ខេត្តព្រះសីហនុ : លោក ឡុង ឌីម៉ង់ អភិបាលរង ខេត្តព្រះសីហនុ នៅយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ បានថ្លែងថា, នៅខេត្តព្រះសីហនុ មានភ្ញៀវទេសចរណ៍សរុបចំនួន១១១.៣២២ កើនឡើង១១៧,២៨% នៅថ្ងៃនេះ !

លោក ឡុង ឌីម៉ង់ អភិបាលរង ខេត្ត បានបញ្ជាក់ថា, ស្ថានភាពភ្ញៀវទេសចរ ដែលមកកម្សាន្ដនៅខេត្តព្រះសីហនុ ក្នុងព្រះរាជពិធីបុណ្យអុំទូក រយៈពេល០៣ថ្ងៃ ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០ មានដូចខាងក្រោម៖

ក. ភ្ញៀវសរុបចំនួន១១១.៣២២ កើនឡើង១១៧,២៨% ក្នុងនោះ

•ភ្ញៀវជាតិ ១០៥.៣៨៩ កើនឡើង១១៥,៩៥%

•ភ្ញៀវបរទេស ៥.៩៣៣នាក់ កើនឡើង១៤៣,៩៥%

ខ. មានភ្ញៀវចូលតាមព្រលានយន្ត ហោះអន្តរជាតិក្រុងព្រះសីហនុចំនួន០២ជើង (ស្មើនឹងឆ្នាំមុន) ស្មើនឹង២៩នាក់ ថយចុះ៨៦,៨៣% ជាតិ០៥នាក់ និងអន្តរជាតិសរុប២៤នាក់។ 

គ. ភ្ញៀវទេសចរទៅកម្សាន្តតាមកោះ នានាមាន៖

•ភ្ញៀវសរុប ២.៧៤០នាក់ កើនឡើង ៨៥,៨៨% ក្នុងនោះ

•ភ្ញៀវជាតិ ២.៤៥៦នាក់ កើនឡើង១៦៥,៥១%

•ភ្ញៀវបរទេស ២៨៤នាក់ ថយចុះ៤៨,២៦% ។ 

ឃ. ភ្ញៀវទៅកម្សាន្តតាមបណ្តាឆ្នេរនិង រមណីយដ្ឋាននានាក្នុងខេត្ត៖

•ភ្ញៀវសរុប១០៨.៤៤៧នាក់ កើនឡើង១២២,៦៤% ក្នុងនោះ

•ភ្ញៀវជាតិ១០២.៨៣៥នាក់ កើនឡើង១១៧,៧៥%

•ភ្ញៀវបរទេស៥.៦១២នាក់ កើនឡើង២៧៨,១៦%

+ ស្ថានភាពទូទៅ ល្អប្រសើរ ភ្ញៀវ និងប្រជាពលរដ្ឋយើងមានភាពសប្បាយរីករាយក្នុងឱកាសបុណ្យអំទូក ជាពិសេសសមិទ្ធិផលនៃការអភិវឌ្ឍទីក្រុង និងតំបន់ឆ្នេររបស់ខេត្ត

+ បពា្ហសន្តិសុខ និងសុវត្ថភាពភ្ញៀវល្អប្រសើរ ពុំមានភ្ញៀវលង់ទឹក ពុំមានក្មេងវង្វេងឱពុកម្តាយ 

+ សម្រាមច្រើន តែយើងសហការគ្រប់គ្រងបានល្អ 

+ ការចូលរួមអនុវត្តនៅក្នុងវិធានសុវត្ថិភាពទេសចរណ៍ និងសុខាភិបាលរបស់អាជីវករ និងភ្ញៀវពុំទាន់បានល្អប្រសើរ

អាជ្ញាធរខេត្តព្រះសីហនុសូមថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋដែលបានចូលរួមអនុវត្តវិធានការនានារបស់អាជ្ញាធរខេត្ត ក៏ដូចជារាជរដ្ឋាភិបាល និងសូមកោតសរសើរដោយស្មោះចំពោះស្មារតីទទួលខុសត្រូវខ្ពស់របស់អាជ្ញាធរមានសមត្ថកិច្ច ដែលខិតខំបំពេញកិច្ចការប្រកបដោយការទទួលខុសត្រូវខ្ពស់ជូនប្រជាពលរដ្ឋនិងអ្នកទេសចរយើង។

ដោយឡែកនៅនៅរាជធានីថ្ងៃនេះ ត្រូវបានអាជ្ញាធរបញ្ជាក់ថា, មានប្រជាពលរដ្ឋប្រមាណ៧មុឺននាក់ មកកម្សាន្តនៅមុខព្រះបរមរាជវាំង មាត់ទន្លេ និងតំបន់មួយចំនួនទៀត ជាមួយការយកចិត្តទុកយ៉ាងខ្លាំងពីសមត្ថកិច្ច អាជ្ញាធរ ការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ ៕

ដោយ, សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print