ថ្ងៃទី៣ នៃពិធីបុណ្យអុំទូក បញ្ហាសន្តិសុខនៅមុខព្រះបរមរាជវាំង និងតាមមាត់ទន្លេ មានភាពល្អប្រសើរ ខណៈពលរដ្ឋដើរកម្សាន្តប្រមាណ៧ម៉ឺននាក់

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ពោលគឺនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ សភាពការទូទៅមានភាពស្ងប់ស្ងាត់ល្អប្រសើរ។ ដោយឡែក ប្រជាពលរដ្ឋ ទៅកម្សាន្តនៅមុខព្រះបរមរាជវាំង និងតាមមាត់ទន្លេមានប្រមាណ ៧០,០០០នាក់ ស្របថ្ងៃឈប់សម្រាកប្រជាពលរដ្ឋ បើទោះបីមិនមានប្រារព្ធពិធីអុំទូកក៏ដោយ។

នេះក៏ដោយសារមានសុខសន្តិភាព ប្រជាពលរដ្ឋរស់នៅក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ អាចធ្វើ ដំណេីរកម្សាន្តគ្រប់ទិសទីតាមបំណងប្រាថ្នា ក្រោយសម្តេចតេជោ បានអនុញ្ញាតឲ្យបើកដំណើរការប្រទេសជាបណ្តើរៗ។

រាជធានីភ្នំពេញក្រោមការដឹកនាំ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រាជធានីភំ្នពេញ ត្រូវបានប្រជាពលរដ្ឋសាទរក្នុងការអនុវត្តន៍វិធានការ ចំណាត់ការ សន្តិសុខ សណ្តាប់ ធ្នាប់ អនាម័យ បរិស្ថាន កាន់តែល្អប្រសេីរជាលំដាប់។

សូមបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋដែលបានមកកំសាន្តនៅក្នុងព្រះរាជពិធីបុណ្យមានសេចក្តីរីករាយ ព្រមទាំងបានចូលរួមអនុវត្តការពាក់ម៉ាស់ មានអាល់កុលស្ទេីគ្រប់ៗគ្នាក៍ព្រោះពួកគាត់មានការយល់ជ្រួតជ្រាបពីសុខមាលភាពផ្ទាល់ខ្លួន និងយល់ដឹងពីជំងឺកូវីដ១៩ ។

រដ្ឋបាលខណ្ឌដូនពេញដឹកនាំដោយ លោក សុខ ពេញ វុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ និងមន្ត្រី ក្រោមឱវាទ បានបន្តដឹកនាំក្រុមការងារប្រចាំការនៅមុខព្រះបរមរាជវាំង ដែលមានការចូលរួមពីលោក ស្នងការរង រាជធានីភ្នំពេញ លោកអធិការនគរបាលខណ្ឌ លោកអធិការរង លោកមេបញ្ជាការ មេបញ្ជាការងកងរាជអាវុធហត្ថខណ្ឌដូនពេញដេីម្បីរង់ចាំដោះស្រាយគ្រប់សភាពការ ដេីម្បីត្រៀមដោះស្រាយសភាពការទូទៅក្នុងព្រះរាជពិធី។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលបានមកកម្សាន្ត គឺពាក់ម៉ាសគ្រប់គ្នា ក្នុងករណីមិនពាក់ក្រុមការងារណែនាំឲ្យក្រុមការងារចែកជូន៕

...

ដោយ៖  សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print