សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកស្រី អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខ័ណ្ឌសីមា ព្រះវិហាថ្មី និងសមិទ្ធផលនានា នៅវត្តឧត្តមសាមគ្គី

ចែករំលែក៖

ខេត្តត្បូងឃ្មុំ‬ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណា​ចក្រ​កម្ពុជា និងលោកស្រី បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខ័ណ្ឌសីមា ព្រះវិហាថ្មី និងសមិទ្ធផលនានា នៅវត្តឧត្តមសាមគ្គី ហៅវត្តត្រាចខោល ស្ថិតនៅ ភូមិត្រាចខោល ឃុំត្រពាំងថ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ឆ្លៀតក្នុងឱកាសដ៏មានតម្លៃនេះ សម្តច សូមក្រើនរំលឹកសារជាថ្មីដល់ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំយកចិត្តទុកដាក់ អនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាពខ្ពស់ និងត្រូវចេះជួយថែរក្សានូវនូវសមិទ្ធផលនានា ដែលសម្រេចបាន ដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយបានស្គាល់។

អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អថែមទៀត លុបបំបាត់ឲ្យអស់នូវរាល់អំពើអសកម្មទំាងឡាយ ដែលនាំឲ្យមានការថ្នាំងថ្នាក់ពី ប្រជាពលរដ្ឋ សំដៅទាញសមានចិត្តរបស់ពួកគាត់ឲ្យ បន្តគាំទ្រគណបក្សប្រជាជនកម្ពុជានៅអាណត្តិខាងមុខៗបន្តទៀត ជាពិសេសការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ និងការបោះឆ្នោតសាកល ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨ ខាងមុខ។

ការជួបជុំគ្នានាពេលនេះ គឺចំពេលដែលជនរួមជាតិយើង កំពុងត្រៀមរៀបចំទទួលទេវតាឆ្នាំថ្មី ឆ្នាំវក ព្រះនាមមណ្ឌាទេវី ជាបុត្រីទីបួន កបិលមហាព្រហ្ម នឹងយាង មកគ្រប់គ្រងចក្រវាឡ នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង ៨យប់។ ជាមួយគ្នានេះ សូមប្រសិទ្ធពរ និងជូនពរ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការដល់បងប្អូនជនរួមជាតិទាំងអស់ ទទួលបាននូវសុខភាពល្អបរិបូរណ៍ បញ្ញាញណវាងវៃ អាយុយឺនយូរ និងភាពសម្បូររុងរឿងគ្រប់ក្រុមគ្រួសារ៕

12932709_966004836802615_5106486789671320152_n

12924357_966004900135942_1825326553109947537_n

12670366_966004940135938_3137132148508813112_n

12923095_966005020135930_7150155892948632363_n

12928122_966005036802595_8743675993593162516_n

12919692_966005176802581_8872496652867451740_n

12321348_966005226802576_637944960035200380_n

12932640_966005306802568_5617116025632495294_n

ដោយ៖ សីលា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print