លោក ថោង ខុន​ រៀបចំពិធីចម្រើនព្រះបរិត្តដើម្បីទទួលអំណរសាទរទេវតាឆ្នាំថ្មី

ចែករំលែក៖

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានិងលោកស្រីបានអញ្ជីញចូលរួមក្នុងពិធីសូត្រមន្តចូលឆ្នាំថ្មី ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ដោយមានការអញ្ជើញចូលរួមពីសំណាក ចាស់ព្រឹទ្ធាចារ្យកីឡា មន្ត្រីបុគ្គលិកបម្រើការងារនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកក​ម្ពុជាយ៉ាងច្រើនកុះករ។

ពិធីសូត្រមន្ត ចម្រើនព្រះបរិតនេះគឺ ក្នុងគោលបំណងលើករាសីឆ្នាំថ្មី និងបញ្ជៀសរាល់ឧបទ្រពផ្សេងៗក្នុងឆ្នាំចាស់ឲ្យចាកចេញផុតទៅ ព្រមទាំងបួងសួងឧទ្ទិសកុសលផលបុណ្យជូនដល់អតីតថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មន្ត្រីរាជការ  ចាស់ព្រឹទ្ធាចារ្យកីឡា កីឡាករកីឡាការិនី ដែលបានលះបង់អាយុជីវិតក្នុងបុព្វហេតុទ្រទ្រងវិស័យកីឡាឲ្យមានការរីកចម្រើនរុងរឿងមកដល់សឮថ្ងៃនេះ។

នៅក្នុងពិធីសូត្រមន្តលើករាសីសុំសេចក្តីសុខសេចក្តីចម្រើន ក្នុងឱកាសឆ្នាំថ្មីដែល នឹងចូលមកដល់នាថ្ងៃទី១៣ ដល់ថៃ្ងទី១៦ ខែមេសា ឆ្នាំ២០១៦ ក្នុងបំណងប្រាថ្នាឧទ្ទិសកុស្សលផលបុណ្យជួនដល់បុព្វការីជនមានមាតាបិតា ជីដួនជីតា មន្ត្រីរាជ ការទាហាន ប៉ូលិស  ដែលបានបូជាជីវិតក្នុងបុព្វហេតុការពារទឹកដីប្រទេសជាតិ បម្រើផលប្រយោជន៍ប្រជាជនឲ្យទទួលបាននូវចំណែកបុណ្យកុសលដែលកូនចៅឧទ្ទិសជូននាឆ្នាំថ្មី ឆ្នាំវក អដ្ឋស័ក ព.ស២៥៦០ តាមប្រពៃណីព្រះពុទ្ធសាសនា និងទំនៀមទម្លាប់មានតាំងពីយូរលុងមកហើយហើយទេវតាថ្មីនេះជាបុត្រីកបិលមហាព្រហ្ម ព្រះនាម មណ្ឌាទេវីនឹងយាងចុះមកគ្រប់គ្រងភពផែនដីនៃព្រះរាជាណាចក្រកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ ។

បន្ទាប់ពីពិធីសូត្រមន្តប្រោសព្រំសុគន្ធវារីចប់សពគ្រប់ហើយលោក ថោង ខុន និងភរិយាបានប្រគេន ទេយ្យទាន ដល់ព្រះសង្ឃ៧អង្គ ព្រមទាំងចែកទានដល់ចាស់ព្រឹទ្ធាចារ្យកីឡានិងកីឡាករកីឡាការិនីដែលទៅចូលរួមក្នុងកម្មវិធីខាងលើ ៕

 

Exif_JPEG_420

Exif_JPEG_420

Exif_JPEG_420

ដោយ៖ សារីម

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print