រថយន្តធុនធំកៀររថយន្តLEXUS LX470 រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តដឹកអីវ៉ាន់ធុនធំខ្វះការប្រុងប្រយ័ត្នជ្រុលទៅកៀររថយន្ត LEXUS LX470 កំពុងបើកឆ្លងផ្លូវបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ នឹង៥០នាទីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញហាណូយក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក LEXUS LX470 ពណ៌សពាក់ស្លាកលេខភ្នំពេញ2AQ 7666បើកបរដោយបុរសម្នាក់ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច រួចបើកឆ្លងផ្លូវទៅឆ្វេងដៃ ស្រាប់តែមានរថយន្តដឹកអីវ៉ាន់ធន់ធំមួយគ្រឿងម៉ាកហ៊ីយ៉ាន់ក្បាលពណ៍សពាក់ស្លាកលេខភ្នពេញ 3D 8295បើកបរដោយបុរសម្នាក់ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ស្រាប់តែជ្រុលទៅកៀរចំក្បាលរថយន្តLEXUS LX470ផ្នែកខាងស្តាំ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្ដាលឲ្យមានអ្នកណារងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចបានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា ដោយម្ចាស់រថយន្តLEXUS LX470 មិនបានទៀមទាសំណងអ្វីនោះទេ ដោយគ្រាន់តែប្រាប់ទៅតែកុងរថយន្តធន់ធំឲ្យបើកបរត្រូវតែមានការប្រុងប្រយ័ត្នតែប៉ុណ្ណោះ រួចក៏បើករថយន្តចេញពីកន្លែងកើតហេតុដើម្បីយករថយន្តទៅជួសជុលដោយខ្លួនឯង។ដោយ៖និនសុភ័ស្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print