ភ្នំពេញ៖ មន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជាក់ប្រាប់ប្រភពព័ត៌មានថា ក្រសួងបាននិងកំពុងត្រួតពិនិត្យលើបទចំរៀង២បទ គឺបទ “អាមុំប៉ុមប៉ិត” បកស្រាយដោយ នាយពាក់មី របស់ផលិតកម្មថោន និង បទ“សង្សារខ្ញុំចរិកបាន” បកស្រាយដោយលោក សុគន្ធ ដេវិដ របស់ផលិតកម្មនេត្រា បន្ទាប់មានការរិះគន់ជាហូរហែថា មានភាពអាសអាភាសហួសហេតុ ។
លោកចំរើន វត្ថាទទួលបន្ទុកប្រតិកម្មរហ័សក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានបញ្ជាក់ថា នៅពេលនេះបទចម្រៀងចំនួនពីរបទ ក៏ត្រូវបានបិទមិនឲ្យមានការផ្សាយជាបន្តទៀតឡើយ។ ដោយបទទាំងនោះរួមមានបទ “អាមុំប៉ុមប៉ិត” និង បទ“សង្សារខ្ញុំចរិកបាន” ដែលមានអត្ថន័យ និងរូបភាពខ្វះក្រមសីលធម៌ និងមានលក្ខណៈអាសអាភាស។ បទចម្រៀង សង្សារខ្ញុំចរិកបាន គឺបានរំលោភ នឹងការហាមឃាត់ របស់ក្រសួងដែលមិនឲ្យ មានការផលិតតាំងពីដំបូង ដូច្នេះក្រសួងនឹងអនុវត្តន៍ ទៅតាមអនុក្រឹតលេខ៦៣ និងដកហូតបទចម្រៀងនេះ រួមទាំងផាកពិន័យជាដើម ៕
ដោយ៖ សហការី
...