ប្រព័ន្ធផ្សព្វផ្សាយអាមេរិក នៅព្រឹកថ្ងៃទី ២២ខែវិច្ឆិកា បានផ្សាយថា រថយនត មួយគ្រឿងបានបើកបុកក្បួនព្យុហយាត្រា នៅតំបន់ Waukesha ក្នុងរដ្ឋ Wisconsin អាមរិកបណ្តាលឲ្យមនុស្សជាច្រើនរងរបួស។ កម្លាំងប៉ូលិស Waukesha បានបញ្ជាក់ថា មានហេតុការខាងលើកើតឡើង ប៉ុន្តែមិនទាន់ផ្តល់ព័ត៌មានស្តីពីហេតុការខាងលើនៅឡើយទេ។ នៅក្នុងឃ្លីបវីដេអូ បង្ហោះក្នុងបណ្តាញសង្គម បង្ហាញឲ្យឃើញថា រថយន្តកីឡាពណ៌ក្រហម បានបង្កើនល្បឿនឆ្ពោះសំដៅទៅលើក្រុមដង្ហែរក្បួន។ កម្លាំងប៉ូលិសក៏បានបាញ់ទៅលើរថយន្តបង្កហេតុ ។ ភ្លាមៗនោះកម្លាំងប៉ូលិស និងរថយន្តសង្គ្រោះជាច្រើនបានទៅកាន់កន្លែងកើតហេតុ។ ក្រុមជំនាញកំពុងតែបើកការស្រាវជ្រាវពីការបង្ករហេតុខាងលើថាតើជា សកម្មភាពវាយប្រហារភេរវកម្មឬយ៉ាណា។ កាលពីខែមិថុនា ក៏មានករណីបើករថយន្តបុកក្បួនដង្ហែរបណ្តាលឲ្យមនុស្ស ៣នាក់របួធ្ងន់និងស្ត្រីម្នាក់ស្លាប់ នៅក្នុងទីក្រុង Minneapolis រដ្ឋ Minnesota អាមេរិក៕ដោយ៖សាធី
រូបថត៖FOX News/TTXVN.