ក្រុមចោរប្លន់ប្រដាប់អាវុធប្លន់បាញ់សម្លាប់៤នាក់ត្រូវបាននគរបាលនិងអាវុធហត្ថខេត្តក្រចេះបញ្ជូនខ្លួនទៅតុលាការ 

ចែករំលែក៖

ខេត្តក្រចេះ៖ ជនសង្ស័យ៤នាក់ ដែលសមត្ថកិច្ចកំណត់ថា ជាមុខសញ្ញាក្រុមចោរប្លន់ប្រដាប់អាវុធ ប្លន់សម្លាប់ កក្រើកនៅស្រុកស្នួល ខេត្តក្រចេះ គឺត្រូវបាននគរបាលនិងអាវុធហត្ថខេត្តក្រចេះ បានចាប់ឃាត់ខ្លួននិងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ នេះ ។

ជនសង្ស័យទាំង៤នាក់ មាន២នាក់ត្រូវអាវុធហត្ថចាប់ឃាត់ខ្លួនបាននៅក្នុងភូមិម៉ាក់កណ្តាល ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ដោយឡែកបក្សពួកពួកគេ២នាក់ទៀត ត្រូវបាននគរបាលស្រុកស្នួល​សហការជាមួយនគរបាលខេត្តមណ្ឌលគិរី ចាប់ឃាត់ខ្លួនបាន នៅក្នុងភូមិចារ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ខណៈដែលពួកគេរត់ទៅសំងំលាក់ខ្លួននៅទីនោះក្រោយពីធ្វើសកម្មភាពរួច ហើយត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តក្រចេះក្នុងថ្ងៃតែមួយ ។

នគរបាលបានឱ្យដឹងថា ជនសង្ស័យទាំង៤នាក់​ដែលបានសមគំនិតគ្នាប្លន់បាញ់សម្លាប់នោះ មានម្នាក់ជាអ្នកផ្តល់មធ្យោបាយជាម៉ូតូសំរាប់ជិះមកធ្វើសកម្មភាព ម្នាក់ទៀតជាអ្នកឌុបមកទម្លាក់នៅកន្លែងដែលពួកគេចូលប្លន់ និង២នាក់ទៀតជាអ្នកធ្វើសកម្មភាពចូលប្លន់ ហើយជនទាំង៤នាក់នេះ គឺត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់ នៅថ្ងៃទី៦ ខែមេសា  ឆ្នាំ២០១៦ ក្រោយពីធ្វើសកម្មភាពបាន១ថ្ងៃ ។

លោក ចាន់ សុខគីម អធិការនគរបាលស្រុកស្នួលបាននិយាយថា កាលពីថ្ងៃទី៥ខែមេសា វេលាម៉ោង៧និង១០នាទីយប់ ជនសង្ស័យទាំង៤នាក់នេះ បានរួមគំនិតគ្នាធ្វើសកម្មភាពចូលប្លន់ផ្ទះពលរដ្ឋនៅតំបន់ដាច់ស្រយាល នៅចំនុចអូរខ្មោះ ក្នុងភូមិម៉ាក់កណ្តាល ឃុំស្រែចារ ស្រុកស្នួល ហើយបានបាញ់ ម្ចាស់ផ្ទះឈ្មោះសឿនធារ៉ាអាយុ៣៣ឆ្នាំរស់នៅភូមិកើតហេតុបណ្តាលឱ្យស្លាប់ខណៈដែលជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុក ។

ក្នុងសកម្មភាពចូលបាញ់ប្លន់របស់ក្រុមចោរ ប្រដាប់ដោយអាវុ AKបទ១ដើម និងកាំបីតផ្កាក់១ គឺពួកគេមានគ្នា៤នាក់ ម្នាក់ជាម្ចាស់ម៉ូតូ ម្នាក់ទៀតជាអ្នកដឹកមកទម្លាក់ឱ្យចូលប្លន់ និង២នាក់ទៀតជាអ្នកចូលធ្វើសកម្មភាពបាញ់ប្លន់សម្លាប់ម្ចាស់ផ្ទះ ហើយពួកគេបានប្រមូលយកលុយបានចំនួន២លានរៀល ហើយរត់គេចខ្លួនបាត់។

យ៉ាងណាក៏ដោយ ក្រោយពីពួកគេបានធ្វើសកម្មភាពបានមួយថ្ងៃរួចមក ក្រុមចោរប្លន់ប្រដាប់អាវុធប្លន់បាញ់សម្លាប់ទាំងនេះ ត្រូវនគរបាលរួមនិងកម្លាំងអាវុធហត្ថបើកការស្រាវជ្រាវ រហូតឈានដល់ការចាប់ក្រសោបឃាត់ខ្លួនបានជាបន្តបន្ទាប់នៅកន្លែងផ្សេងគ្នាក្នុងថ្ងៃតែមួយ ។

មន្ត្រីអាវុធហត្ថខេត្តក្រចេះ និងនគរបាល បានបង្ហាញអត្ថសញ្ញាណរបស់ក្រុមជនសង្ស័យទាំង៤នាក់ ក្នុងនោះមាន២នាក់ដែលនគរបាលចាប់ឃាត់ខ្លួននោះ ទី១-ឈ្មោះ ឡេង វី អាយុ៣៣ឆ្នាំ ជាជនដៃដល់ក្នុងការបាញ់សម្លាប់ជនរងគ្រោះជាម្ចាស់ផ្ទះ ទី២-ឈ្មោះ អឿន ភេ អាយុ២៥ឆ្នាំ ជនទាំង២នាក់នេះ រស់នៅក្នុងភូមិចារឃុំស្រែព្រះស្រុកកែវសីមាខេត្តមណ្ឌលគិរី។

ដោយឡែកជនសង្ស័យ២នាក់ផ្សេងទៀត ដែលអាវុធហត្ថចាប់ខ្លួនបាននោះ ទី១-ឈ្មោះ សុខ ស្វិត អាយុ៣៦ឆ្នាំ ជាអ្នកផ្តល់មធ្យោបាយជាម៉ូតូសំរាប់ជិះធ្វើសកម្មភាព ទី២​-ឈ្មោះ សេន ឡាង អាយុ៣៤ឆ្នាំ ជាអ្នកជិះម៉ូតូឌុបជនសង្ស័យដៃដល់ទាំងមុនធ្វើសកម្មភាពនិងក្រោយធ្វើសកម្មភាពដើម្បីគិចខ្លួន ជនទាំង២នាក់នេះរស់នៅក្នុងឃុំស្រែចារ ស្រុកស្នួល​ខេត្តក្រចេះ ។

ជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ សឿន ធារ៉ា ត្រូវក្រុមចោរប្លន់ប្រដាប់អាវុធ បាញ់១គ្រាប់ ត្រូវក្រោមខ្លៀក ធ្លាយចេញពីម្ខាងទៅម្ចាង បណ្តាលឱ្យស្លាប់ពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកស្នួល ៕

20160408_102115

20160408_103917

IMG-20160407-WA0018

IMG-20160407-WA0042

ដោយ៖ កោះទ្រុង

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print