ភ្នំពេញ : ចាប់ពីថ្ងៃទី ២៤-៣០ ខែវិច្ឆិកា អាចនឹងមានភ្លៀងក្នុងកម្រិតខ្សោយ លាយឡំនិងខ្យល់ខុសពីធម្មតា ( ខ្យល់រដូវ) ភ្លៀងខ្សោយទៅបង្គួរ លាយឡំផ្គរ រន្ទះ ។ នេះបើយោងតាម សេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹក ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២១។
ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា, ព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ពីជើង ( ប្រទេសចិន ) រំកិលចុះមក ក្រោម និងខ្យល់មូសុងឦសានក្នុងកម្រិតមធ្យម ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ១៩-២១°C – សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ C
– អាចនឹងមានភ្លៀងក្នុងកម្រិតខ្សោយ លាយឡំនិងខ្យល់ខុសពីធម្មតា ( ខ្យល់រដូវ)។
– នៅថ្ងៃទី២៩-៣០ ខែវិច្ឆិកា នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្ហូរ លាយឡំផ្គរ រន្ទះ នៅបណ្ដា ខេត្តភាគខាងក្រោម ។
២-បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖ – សីតុណ្ហភាពអប្បបរមា មានពី ១៨-២១ °C
– សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
– អាចនឹងមានខ្យល់ខុសពីធម្មតា ( ខ្យល់រដូវ) ។
– នៅថ្ងៃទី២៩-៣០ ខែវិច្ឆិកា នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំផ្គរ រន្ទះ នៅបណ្តា
ខេត្តខ្ពង់រាបភាគខាងកើត ។
៣-តំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២០-២៣ °C – សីតុណ្ហភាពអតិបរមា មាន៣ ២៨-៣០ ºC
– អាចនឹងមានភ្លៀងក្នុងកម្រិតខ្សោយ លាយឡំនិងខ្យល់ខុសពីធម្មតា ( ខ្យល់រដូវ) ។
– នៅថ្ងៃទី២៩ ខែវិច្ឆិកា នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំផ្គរ រន្ទះ ។
អាស័យស្ថានភាពអាកាសធាតុ ដូចបានជម្រាបជូនខាងលើសូមសាធារណជន ទទួលជ្រាបជាព័ត៌មាន ៕