សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញក្នុង“ពិធីប្រគល់-ទទួលសម្ភារៈវេជ្ជសាស្រ្តដ៏ថ្លៃថ្លាពីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ជូនក្រសួងការពារជាតិកម្ពុជា

ចែករំលែក៖

ភ្នំពេញ: នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញក្នុង“ពិធីប្រគល់-ទទួលសម្ភារៈវេជ្ជសាស្រ្តដ៏ថ្លៃថ្លាពីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ជូនក្រសួងការពារជាតិកម្ពុជា។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ថា, ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយប្រកបដោយកិត្តិយសក្រៃលែង ដែលបានចូលរួមក្នុង “ពិធីប្រគល់-ទទួលសម្ភារៈវេជ្ជសាស្រ្តដ៏ថ្លៃថ្លាពីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ជូនក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩” ជាមួយលោក វ៉ាង វិន ធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
សូមបញ្ជាក់ថា, សាធារណរដ្ឋប្រជាមានិតចិន ជាមិត្តដែកថែបជាមួយកម្ពុជា មិនត្រឹមតែជូយលើវិស័យអភិវឌ្ឍន៍ផ្លូវគមនាគមន៍ ស្ពាន ទំនប់ទឹកវ៉ារីអគ្គិសនី ដ៏ច្រើនប៉ុណ្ណោះទេ ពិសេសស្ថិតក្នុងកាលៈទេសៈដ៏លំបាកកម្ពុជាជួបនឹងវិបត្តិជំងឺកូវីដ-១៩ គឺសាធារណរដ្ឋប្រជាមានិតចិន បានជួយសម្ភារៈវេជ្ជសាស្រ្ត វ៉ាក់សាំង ក្រុមគ្រូពេទ្យជំនាញ មកបង្ហាត់បង្រៀន ធ្វើអោយរាជរដ្ឋាភិបាលកម្ពុជា ទប់ស្កាត់នូវជំងឺកូវីដ-១៩ បានជោគជ័យ ឈានដល់បើកប្រទេសឡើងវិញ។
សូមជម្រាបថា, រហូតដល់ ថ្ងៃទី ២៣​ ខែវិច្ឆិកា​​​ ឆ្នាំ២០២១​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៣៩នាក់​ (ឆ្លងសហគមន៌​:​ ​​៣៣ និង​ នាំចូល:​ ៦នាក់) និងមានជាសះស្បេីយ​ ៣៤នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ១១៩៩៤៣នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន​ ១១៦៣២០ នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ៤នាក់​ (មិនបានចាក់វ៉ាក់សាំង​ ២នាក់)​ សរុប​ស្លាប់ ២៩០៩នាក់ ។ សូមបន្តអនុវត្តន៌​:​ ៣កុំ​ ៣ការពារ​ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 2701149 ស្មេីនឹង​ 158984 ក្នុង១លាន នាក់​ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115។
ចំពោះកំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០០,៧៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៨,៥៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៤,០៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ៨២,៥៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៨៨,១៣% ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print