ខេត្តព្រះវិហារ៖ រោងសិប្បកម្មសន្និធិឈើមួយកន្លែងអត់ច្បាប់ត្រូវបានសមត្ថកិច្ចជំនាញពាក់ព័ន្ធចុះទៅបង្រ្កាប នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ២០២១នេះ ស្ថិតក្នុងភូមិពោធិ៍ឃុំពោធិ៍ ស្រុកត្បែងមានជ័យខេត្តព្រះវិហារ។ ដែលមានម្ចាស់ឈ្មោះ ជា រុងរឿង ភេទប្រុស។
ទីតាំងសិប្បកម្មកែច្នៃបទល្មើសព្រៃឈើមួយកន្លែង ខាងលើគ្មានលិខិតអនុញ្ញាត ពីរដ្ឋបាលព្រៃឈើទេ ។
ការបង្រ្កាបនេះ សមត្ថកិច្ចបានធ្វើការរឹបអូសឈើជាច្រើន រួមទាំងឧបករណ៍កែច្នៃទាំងអស់ដែលនៅប្រើការក្នុងរោងទាំងនោះផងដែរ យកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ ដើម្បីធ្វើការដោះស្រាយតាមនីតិវិធីច្បាប់។
សូមបញ្ជាក់ថា ឈ្មោះ ជា រុងរឿង គឺជាឈ្មួញឈើដុះស្លែមួយរូបនៅក្នុងទឹកដីស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ពុំដែលមានសមត្ថកិច្ចណាចុះបង្ក្រាបនោះឡើយ ទើបតែលើកនេះត្រូវបានបង្រ្កាប ៕
...
ដោយ៖ វណ្ណៈ