ភ្នំពេញ : គណៈកម្មការរៀបចំការប្រឡង ក្រសួងមហាផ្ទៃសូមជូនដំណឹងដល់បេក្ខជន-បេក្ខនារី ដែលបានដាក់ពាក្យសុំចុះឈ្មោះចូលរួមក្នុងការប្រឡងជ្រើសរើស បេក្ខជនដើម្បីចូលបម្រើការងារស្ថិតក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល នៅទីស្តីការក្រសួងមហាផ្ទៃ ក្នុងឆ្នាំ២០២០ និង ឆ្នាំ២០២១ (ក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីក្រមការ និងក្របខ័ណ្ឌលេខាធិការរដ្ឋបាល) ថា កាលបរិច្ឆេទ នៃការប្រឡងនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅមណ្ឌលប្រឡង វិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក។
បេក្ខជនអាចពិនិត្យមើល ឈ្មោះ លេខតុ និងលេខបន្ទប់ ក្នុងបញ្ជីរាយនាមបេក្ខជន ដែលនឹងបិទផ្សាយ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៩:០០ នាទីព្រឹក នៅមណ្ឌលប្រឡង វិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក ។
បេក្ខជនត្រូវអនុវត្តវិធានការសុខាភិបាលនាថ្ងៃប្រឡង រួមមាន ត្រូវពាក់ម៉ាស់គ្រប់ពេល (លើកលែង ពេលមន្ដ្រីអនុរក្សស្នើសុំឲ្យដោះម៉ាស់) ឆ្លងកាត់ការវាស់កំដៅ រក្សាគម្លាតសុវត្ថិភាព លាងដៃជាមួយអាល់កុល និងត្រូវ បង្ហាញប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ឬលិខិតបញ្ជាក់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មុនចូលក្នុងបរិវេណមណ្ឌល ប្រឡង។
ចំពោះព័ត៌មានផ្សេងៗទៀត បេក្ខជនអាចទំនាក់ទំនងបានទៅតាមទីកន្លែង ដែលបានដាក់ពាក្យសុំចុះឈ្មោះប្រឡង៕