ក្រសួងកសិកម្ម ចេញសេចក្តីប្រកាសព័ត៌មាន ពីការចុះផ្សាយរបស់សារព័ត៌មានចំនួនពីរ និយាយគ្មានការពិត !

ចែករំលែក៖

ភ្នំពេញ : នៅល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា , ថ្មីៗនេះ មានការចុះផ្សាយរបស់សារព័ត៌មានចំនួនពីរ ដែលបានលើកឡើងថា “មច្ឆជាតិទាំងតូចទាំងធំត្រូវ រលាយហិនហោចដោយសារមន្ត្រីដៃដប់” និង “ស្ទីលថ្មីរបស់សហគមន៍នេសាទ និងលោក លី ឡា នាយខណ្ឌរដ្ឋបាល ជលផលកំពង់ឆ្នាំង បានបែកធ្លាយស្អុយបញ្ច្រាស់ខ្យល់”។ ពាក់ព័ន្ធនឹងករណីនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ សូមជម្រាបជូនសាធារណជនដូចខាងក្រោម៖

១- ការធ្វើអាជីវកម្មនេសាទដោយរបាំងធ្នស់ របស់គណៈកម្មការសហព័ន្ធសហគមន៍នេសាទខេត្តកំពង់ឆ្នាំង បានទទួលការអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យប្រមូលផលនេសាទ រយៈពេល ៣ខ្នើត សម្រាប់ធ្វើប្រហុក ផ្អក ត្រីងៀត ត្រីឆ្អើរ ដែលជាអាហារដ៏ចាំបាច់តាមប្រពៃណីតាំងពីបុរាណ កាលមក តាមរយៈសំណើរបស់អាជ្ញាធរមូលដ្ឋាន(ភូមិ ឃុំ ស្រុក និងខេត្ត) ដោយអនុវត្តតាមច្បាប់ស្តីពី ជលផល លិខិតបទដ្ឋានគតិយុត្ត និងលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងសហគមន៍នេសាទ។

២-ការធ្វើអាជីវកម្មនេសាទនេះសហគមន៍នេសាទជាអ្នកអនុវត្ត និងទទួលខុសត្រូវដោយផ្ទាល់ ដោយពុំមាន ការលក់ ឬជួលទៅឱ្យជនណាមួយឡើយ គឺចាប់ត្រីយកមកផ្គត់ផ្គង់ជីវភាព ដូចជាធ្វើប្រហុក ផ្អក ឬលក់ យកថវិកាជួយទ្រទ្រង់ជីវភាពគ្រួសារ ព្រមទាំងដំណើរការ និងការអភិវឌ្ឍសហគមន៍នេសាទតែប៉ុណ្ណោះ ហើយក៏ទទួលបានការគាំទ្រពីប្រជាពលរដ្ឋនៅតំបន់នោះផងដែរ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងបណ្តាញសារព័ត៌មាននានាមេត្តាជ្រាបជាព័ត៌មាន៕

...


ដោយ: សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print