អភិបាលខេត្តកំពង់ចាមដឹកនាំកិច្ចប្រជុំជាមួយសមាគមសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទនៃពួកបរិស័ទថ្ងៃចុងក្រោយ

ចែករំលែក៖

អភិបាលខេត្តកំពង់ចាមដឹកនាំកិច្ចប្រជុំជាមួយសមាគមសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទនៃពួកបរិស័ទថ្ងៃចុងក្រោយ

ខេត្ត​កំពង់​ចាម​៖​ លោក អ៊ុន ចាន់ដាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដោយលោកអភិបាលរងខេត្ត, លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត និងលោកប្រធានមន្ទីរធម្មការនិងសាសនា នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរវាងរដ្ឋបាលខេត្តកំពង់ចាម នឹងសមាគមសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទនៃពួកបរិស័ទថ្ងៃចុងក្រោយ តាមប្រព័ន្ធបច្ចេកវិទ្យា (Zoom) ក្នុងគោលបំណងស្ដាប់របាយការណ៍របស់សមាគម និងកិច្ខសម្របសម្រួលទិសដៅអនុវត្តបន្តតាមតម្រូវការ និងផែនការរបស់រដ្ឋបាលខេត្តកំពង់ចាម ។

គួរបញ្ជាក់ថា សមាគមសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទនៃពួកបរិស័ទថ្ងៃចុងក្រោយ បានបំពេញបេសកកម្មការងារ ផ្ដើមចេញពីការគាំទ្ររបស់ថ្នាក់ដឹកនាំសមាគមជាបន្តបន្ទាប់ ដោយបានធ្វើសកម្មភាពជួយដល់ខេត្តកំពង់ចាម ចាប់តាំងពីឆ្នាំ២០០៩ រហូតដល់ឆ្នាំ២០២០ ដែលគិតជាទឹកប្រាក់ប្រមាណ ៣លានដុល្លារសហរដ្ឋអាមេរិករួចមកហើយ ក្នុងនោះផ្តោតទៅលើលើវិស័យមួយចំនួនដូចខាងក្រោម៖
-វិស័យអប់រំ ដោយធ្វើការជួសជុលអគារវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ។
-វិស័យទឹកស្អាត អណ្ដូងទឹក បង្គន់អនាម័យ និងកន្លែងលាងដៃនៅតាមសាលារៀន និងសហគមន៍នានាទូទាំងខេត្តកំពង់ចាម ។
-វិស័យមនុស្សធម៌ តាមរយៈការចែកស្បៀងអាហារ ។
-ជួសជុលលំនៅឋានជូនប្រជាពលរដ្ឋនៅស្រុកកង់មាស ។
-វិស័យសុខាភិបាល មានការកែលម្អ បណ្ដុះបណ្ដាល និងបំពាក់សម្ភារបរិក្ខារពេទ្យ ។
ចំពោះទិសដៅសម្រាប់ឆ្នាំ២០២១នេះ សមាគមបានបន្តជួយលើវិស័យសុខាភិបាលទូទាំងខេត្តកំពង់ចាម ដោយបានពង្រីកវិសាលភាពជំនួយរហូតទូទាំង១០ក្រុង​និង​ស្រុក​ផងដែរ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print