តើអ្នកដឹងទេគំនូសសញ្ញាកាត់ទទឹងផ្លូវជាកង់ៗ មានន័យយ៉ាងដូចម្តេច?

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២១នេះ​ បានបង្ហាញពីគំនូសសញ្ញាកាត់ទទឹងផ្លូវជាកង់ៗ មានន័យយ៉ាងដូចម្តេច?

ជាក់ស្ដែង​​គំនូសសញ្ញាសម្រាប់ថ្មើរជើងឆ្លងកាត់៖ គំនូសសញ្ញាពណ៌សកាត់ទទឹងផ្លូវជាកង់ៗ ប្រើសម្រាប់ថ្មេីរជើងឆ្លងកាត់។ ហាមយានជំនិះគ្រប់ប្រភេទ ឈប់ ឬ ចតពីលើគំនូសសញ្ញានេះ។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមស្នើសុំការសហការពីបងប្អូនប្រជាពលរដ្ឋ ក្នុងការរាយការណ៍តាមរយៈកម្មវិធីថែទាំផ្លូវ ( ROAD CARE Mobile App) ករណីឃើញមានគំនូសសញ្ញាចរាចរណ៍រលុប ឬផ្លាកសញ្ញាមានការបាក់បែក ដើម្បីអាចឱ្យមន្រ្តីជំនាញ ឬមន្ត្រីពាក់ព័ន្ធធ្វើការត្រួតពិនិត្យ និងចាត់វិធានការទាន់ពេលវេលា។

លើសពីនេះទៅទៀតបងប្អូនប្រជាពលរដ្ឋក៏អាចចូលរួមសហការរាយការណ៍ពីផ្លូវដែលត្រូវជួសជុលថែទាំ និងសញ្ញាចរាចរណ៍បានផងដែរ។

សូមបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ទំាងអស់គ្នា និងជួយថែរក្សាផ្លូវថ្នល់របស់យើង ដើម្បីធ្វើដំណើរបានងាយស្រួល និងមានសុខសុវត្ថិភាព៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print