ប្រាក់ឧបត្ថម្ភគោលនយោបាយរបស់រាជរដ្ឋាភិបាល លើកដំបូងត្រូវបានបើកផ្តល់ជូនយោធិនសោធននិវត្តន៍ ក្នុងអង្គភាពកងពលតូចថ្មេីរជេីងលេខ៥១

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឧត្តមសេនីយ៍ឯក សំ ចាន់ធួន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា និងជាប្រធានអនុគណៈកម្មការ គោលនយោបាយយោធិនពលី មរណៈបង្កស្លាប់ បាត់ខ្លួន ពិការ និងសោធននិវត្តន៍ បានអញ្ជើញដឹកនាំក្រុមការងារចុះ បើកប្រាក់ឧបត្ថម្ភគោលនយោបាយលើកដំបូង ជូនយោធិនសោធននិវត្តន៍ ក្នុងអង្គភាពកងពលតូចថ្មេីរជេីងលេខ៥១ ក្រុមការងារអនុគណៈកម្មការ បានសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍ និងបានផ្សព្វផ្សាយនីតិវិធី នៃការបើកប្រាក់ឧបត្ថម្ភគោលនយោបាយមួយលើកដំបូងជូនដល់យោធិន មុននឹងផ្ទេរទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មេីរជេីងលេខ៥១ បានរាយការណ៍ថា យោធិនសោធននិវត្តន៍ ក្នុងអង្គភាពកងពលតូចថ្មេីរជេីងលេខ៥១ មានចំនួន ១៤នាក់ ដែលនឹងត្រូវបើកប្រាក់គោលនយោបាយរបស់រាជរដ្ឋាភិបាលលើកដំបូង មុននឹងត្រូវផ្ទេរទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចាប់ពីខែធ្នូ ឆ្នាំ២០២១នេះតទៅ។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មេីរជេីងលេខ៥១ សូមគោរពថ្លែងអំណរគុណចំពោះប្រមុខរាជរដ្ឋាភិបាលដែរតែងតែយកចិត្តទុកដាក់ ដល់សុខទុកយោធិនដែលខិតខំបំពេញភារៈកិច្ចជូនជាតិមាតុភូមិ លះបង់សាច់ស្រស់ ឈាមស្រស់ ដេីម្បីបុព្វហេតុជាតិនឹងប្រជាជន៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print