មន្ត្រីជំនាញ ក.ប.ប. រកឃើញ និងដកហូតទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ប្រមាណ ១២០ គីឡូក្រាម

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ​បានឱ្យដឹងថា​ ដើម្បីបន្តយុទ្ធនាការការពារនូវសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងសិទ្ធរបស់អ្នកប្រើប្រាស់ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តសៀមរាប និងខេត្តតាកែវ តាមរយៈការប្រើប្រាស់នូវរថយន្តមន្ទីរពិសោធន៍ចល័ត នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញនេះ​ បានបន្តចុះត្រួតពិនិត្យនូវទំនិញជាគ្រឿងឧបភោគ បរិភោគចម្រុះនៅតាមទីផ្សារគោលដៅខេត្តរបស់ខ្លួនស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប និងស្រុកត្រាំកក់ ខេត្តតាកែវ។ យោងតាមលទ្ធនៃការត្រួតពិនិត្យ មន្រ្តីជំនាញខេត្តទាំងពីរ បានរកឃើញ និងដកហូតនូវទំនិញខូចគុណភាពនិងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ១២១.៧ គីឡូក្រាម។

មន្រ្តីជំនាញក៏បានធ្វើការដកហូតទំនិញទាំងអស់នេះមករក្សាទុកនៅសាខារបស់ខ្លួនដើម្បីបន្តនីតិវិធីពេលក្រោយ និងធ្វើការពិន័យអន្តរការណ៍ផងដែរ។

ជាមួយគ្នានេះ​ នៅថ្ងៃដដែល​មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តមណ្ឌលគិរី ខេត្តកណ្ដាល និងរាជធានីភ្នំពេញ បានបន្តចុះត្រួតពិនិត្យតាមស្ថានីយ​ និងដេប៉ូប្រេងឥន្ធនៈនៅក្នុងក្រុងសែនមនោរម្យ ស្រុកកោះធំ និងក្នុងរាជធានីភ្នំពេញ ដើម្បីបន្តការពារសិទ្ធ និងផលប្រយោជន៍ជូនអ្នកប្រើប្រាស់។

ជាក់ស្ដែង​យោងតាមលទ្ធផលនៃការត្រួតពិនិត្យឃើញថា ដេប៉ូចំនួន ០៥មិនមានភាពអនុលោម ក្នុងចំណោមស្ថានីយ​ និងដេប៉ូចំនួន ២៤ដែលបានត្រួតពិនិត្យ។ ក្រោយប្រតិបត្តិការចប់​មន្រ្តីជំនាញ​ ក៏បានធ្វើការពិន័យអន្តរការណ៍ដល់ម្ចាស់ទីតាំងដែលល្មើសនឹងច្បាប់ និងបានឱ្យកែតម្រូវផងដែរ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print