ប្រទេសអាល្លឺម៉ង់មាននាយករដ្ឋមន្ត្រីថ្មី ជាក្តីសង្ឃឹមសម្រាប់អនាគត

ចែករំលែក៖

ប្រទេសអាល្លឺម៉ង់៖ រយៈពេល២ខែក្រោយការបោះឆ្នោតនៅក្នុងប្រទេសអាល្លឺម៉ង់ គណបក្សសម្ព័ន្ធសង្គមប្រជាធិបតេយ្យ SPD និងគណបក្សប្រជាធិបតេយ្យសេរី FDP និងគណបក្សបៃតងបានប្រកាសព្រមព្រៀងគ្នាក្នុងការបង្កើតរដ្ឋាភិបាលថ្មី។ បណ្តាគណបក្សបានព្រមព្រៀងគ្នាជ្រើសតាំងអតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Olaf Scholz ធ្វើជានាយករដ្ឋមន្ត្រី ។ ដូច្នេះក្រោយរយៈពេល១៦ឆ្នាំ ក្រោមការដឹកនាំរបស់លោកស្រី Angela Merkel ប្រទេសអាល្លឺម៉ង់មាននាយករដ្ឋមន្ត្រីថ្មី ជាក្តីសង្ឃឹមក្នុងពេលអនាគត។ តាមសារព័ត៌មាន New York Times បានផ្សាយថា សម្ព័ន្ធមិត្ត ដែលមានគណបក្ស៣ចូលរួម គឺ SPD, FDP និងគណបក្សបៃតង ដែលគេហៅថា« សម្ទ័ន្ធមិត្តភ្លើងស្តុបចរាចរណ៍» បានប្រកាសពីកិច្ចព្រមព្រៀងមាន១៧៧ទំព័រ បន្ទាប់ពីកិច្ចពិភាក្សាបានអូសបន្លាយតាំងពីថ្ងៃទី២៦ ខែកញ្ញាមកទល់ពេលនេះ។ តាមគម្រោងរដ្ឋាភិបាលថ្មីនឹងឡើងកាន់អំណាចដឹកនាំប្រទេសមុនថ្ងៃបុណ្យគ្រឹស្តស្មាស់។ លោក Olaf Scholz កើតនៅតំបន់ Osnabruck ភាគខាងជើងនៃប្រទេសអាល្លឺម៉ង់ ប៉ុន្តែលោកធំឡើងនៅទីក្រុង Hamberg ហើយលោកក៏បានក្លាយទៅជាអភិបាលក្រុងនេះតែម្តង ។ ក្នុងពេលលោកចូលជាសមាជិកគណបក្ស SPD លោក Olaf Scholzនៅជាសិស្សសាលាមធ្យមសិក្សានៅឡើយ ។ លោកធ្លាប់ធ្វើជាមេធាវីការពារផលប្រយោជនជូនកម្មករ ពេលរោងចក្របិទទ្វារ។ តាមគម្រោងលោក Olaf Scholzនឹងឡើងកាន់តំណែងនៅដើមខែធ្នូឆ្នាំ២០២១ ដោយមានស្លាកសញ្ញាថា«រីកចំរើនជាងនេះទៀត»។ រដ្ឋាភិបាលរបស់លោកនឹង បន្ថយការរឹតត្បិតចំពោះជនអន្តោប្រវេសន៍ ហើយបានកំណត់គោលដៅសាងសង់ផ្ទះតម្លៃថោក៤សែនខ្នងក្នុងមួយឆ្នាំៗ ដើម្បីជួយដល់ពលរដ្ឋ ។ ជាមួយគ្នានេះអាល្លឺម៉ង់នឹងធ្វើឱ្យទំនើបកម្មវិស័យឧស្សាហកម្ម ក៏ដូចជាចូលរួម ទប់ស្កាត់បម្រែបម្រួលអាកាសធាតុ៕ ដោយសាធី

...

រូបថត៖hanoimoi.com.vn.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print