Karim Benzema ចុះហត្ថលេខាឱ្យអ្នកគាំទ្រវ័យក្មេងម្នាក់នៅថ្ងៃដែលគាត់ត្រូវបានកាត់ទោសពីបទលួចចម្លងខ្សែអាត់អាសអាភាស

ចែករំលែក៖

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង Karim Benzema ​ត្រូវ​បាន​គេ​រក​ឃើញ​ថា ​មាន​ទោស​កាល​ពី​ថ្ងៃ​ពុធ​ជុំវិញ​គម្រោង​បង្ខូច​ខ្សែ​អាត់​អាសអាភាស​ដែល​សំដៅ​លើ​អតីត​មិត្ត​រួម​ក្រុម​ជម្រើស​ជាតិ​បារាំង Mathieu Valbuena។ ប៉ុន្តែ​កីឡាករ Real Madrid វ័យ៣៣ឆ្នាំ​រូបនេះ​បាន​គេច​ពី​ការ​ជាប់​ពន្ធនាគារ ​ខណៈ​គាត់​ត្រូវ​បាន​កាត់ទោស​ព្យួរ​រយៈពេល១​ឆ្នាំ​ដោយ​តុលាការ​ក្នុង​ទីក្រុង Versailles ជិត​ទីក្រុង​ប៉ារីស ដែលគាត់ក៏ត្រូវបានពិន័យជាប្រាក់៦៣,០០០ផោនក្នុងបទល្មើសខាងលើ។

ព្រះរាជអាជ្ញាបាននិយាយថា Benzema កំពុងធ្វើការជាមួយក្រុមក្មេងទំនើងដើម្បីបញ្ចុះបញ្ចូលអតីតខ្សែបម្រើជម្រើសជាតិបារាំង Valbuena ដែលបច្ចុប្បន្នមានវ័យ៣៧ឆ្នាំឱ្យប្រគល់សាច់ប្រាក់។ សហ​ជន​ជាប់​ចោទ៤​នាក់​ដែល​ជា​មិត្ត​ចាស់​របស់ Benzema ត្រូវ​បាន​រក​ឃើញ​ថា ​មាន​ទោស​ក្នុង​ការ​ប៉ុនប៉ងក្នុងរឿងខាងលើនេះដែរ ។

ទោះបីជាយ៉ាងណាក៏ដោយ អតីតកីឡាករ Lyon រូបនេះនៅតែអាចជាប់ជម្រើសរបស់ក្រុម Real Madrid និងបានជួយក្លិបរបស់គាត់ឱ្យឈានទៅវគ្គបន្តនៃក្របខ័ណ្ឌ Champions League សម្រាប់រដូវកាលទី២៥ជាប់ៗគ្នា បន្ទាប់ពីយកឈ្នះ 3-0 យ៉ាងស្រួលទៅលើក្រុម Sheriff ។

កីឡាករ៣រូបដែលរកបានម្នាក់១គ្រាប់ឲ្យ Real Madrid គឺកីឡាករ David Alaba, Toni Kroos និង Benzema បានស៊ុតបាល់បញ្ចូលទីដើម្បីធានាក្រុមយក្សនៅអេស្ប៉ាញមួយនេះឡើងវគ្គ១៦ក្រុមជាមួយនឹងការប្រកួតនៅក្នុងពូល D ។

ក្នុងនោះ Benzema ដែល​ស៊ុត​បញ្ចូល​ទី​ចុងក្រោយ​គេ​ដែលជា​គ្រាប់​ទី៣​​នៅ​នាទី​ទី៥៥។ ក្រោយ​មក​គាត់​ត្រូវ​បាន​អ្នក​គាំទ្រ​វ័យ​ក្មេង​ម្នាក់​ដែល​បានរត់ចូលក្នុង​ទីលានប្រកួត។ កុមារីនោះបានហុចប៊ិច និងក្រដាសទៅឱ្យ Benzema ហើយកីឡាករជើងចាស់រូបនេះបានចុះហត្ថលេខាឲ្យក្មេងស្រីនោះយ៉ាងរីករាយ បើទោះបីគាត់ដឹងថា មានការចោទប្រកាន់ពីបទល្មើសខាងលើក៏ដោយ ៕ ដោយ៖ភារៈ  (រូបភាព ៖ The Sun)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print