ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ទស្សនាស្នាដៃការសម្ដែងល្ខោនស្រមោលស្បែកធំ ក្នុងឱកាសអបអរសាទរខួបលើកទី១៦ នៃការដាក់បញ្ចូល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ នៅរសៀល​ថ្ងៃ​សុក្រ​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ លោកបណ្ឌិត ហ៊ឺ វីរៈ រដ្ឋលេខាធិការក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់ លោកស្រី​បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញទស្សនាស្នាដៃការសម្ដែងល្ខោនស្រមោលស្បែកធំ ក្នុងឱកាសអបអរសាទរខួបលើកទី១៦ នៃការដាក់បញ្ចូលល្ខោនស្រមោលស្បែកធំ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។

ចំពោះ​ការទស្សនាស្នាដៃការសម្ដែងល្ខោនស្រមោលស្បែកធំ​ខាងលេីនេះ​ បានធ្វេីឡេីងកាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី២៥ ខែវិច្ឆិកាម្សិលមិញនេះ​ ដែលជាការសម្ដែងរបស់សមាគមសិល្បៈសុវណ្ណភូមិ នៅសាលាមធ្យមវិចិត្រសិល្បៈ។

ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ បានឱ្យដឹងទៀតថា​ ដើម្បីចូលរួមអបអរសាទរក្នុងឱកាសខួបលើកទី១៦ នៃការដាក់បញ្ចូលល្ខោនស្រមោលស្បែកធំ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ សាលាមធ្យមវិចិត្រសិល្បៈ បានសហការជាមួយសមាគមសិល្បៈសុវណ្ណភូមិ លើកយកនូវឈុត នាងបញ្ញកាយ ដែលដកស្រង់ចេញពីរឿង រាមកេរ្តិ៍ ដើម្បីធ្វើការសម្ដែង ក្នុងរយៈពេលប្រហែល ៤៥នាទី។

គួរបញ្ជាក់ថា​ ល្ខោនស្រមោលស្បែកធំ ត្រូវបានអង្គការយូរណេស្កូ ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ នៅទីក្រុងប៉ារីស ប្រទេសបារាំង៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print