សូមអបអរសាទរ ! វិសាខាបន្តគ្រងតំណែងជើងឯកពានរង្វាន់ សម្ដេចតេជោ ហ៊ុនសែន ជាលើកទី២

ចែករំលែក៖

ភ្នំពេញ៖ ក្លឹបបាល់ទាត់ វិសាខា បានបន្តគ្រប់គ្រងជើងឯក ពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន-ថ្នាក់ជាតិ ជសលើកទី២ជាប់គ្នាក្រោយឈ្នះក្លិបព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋាន Smart RSN កាលពីយប់ថ្ងៃ២៥ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញនេះ។

ក្នុងវគ្គប្រកួតផ្ដាច់ព្រ័តរវាង ក្លឹបបាល់ទាត់វិសាខា និងក្លឹប ព្រះខនរាជស្វាយរៀង ចំនួន៩០នាទីបូកថែម៣០នាទី ទៀតកាលពីយប់មិញក្រុមទាំងពីរបានរក្សា លទ្ធផល២ទល់នឹង២ស្មើគ្នា។ ដោយសារមិនទាន់រក ឃើញអ្នកឈ្នះត្រូវឈានដល់ការទាត់បាល់ប៉េណាល់ទី កាត់សេចក្តីក៏ក្រុមទាំងពីរតាមគ្នាប្រកៀកប្រកិតដដែល រហូតដល់៥គ្រាប់បាល់ ខណៈដែលព្រះខ័នរាជស្វាយរៀង ពុំបានសម្រេចគ្រាប់បាល់ប៉េណង់ទី៥ បានធ្វើឱ្យក្រុម បាល់ទាត់វិសាខាបន្តគ្រងតំណែងជើងឯកថ្មី គ្រាដែល ព្រះខ័នរាជស្វាយរៀង បានទទួលត្រឹមជើងឯករង។

ដែលធ្វើឱ្យការប្រកួតបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន លើកទី១៥ (ថ្នាក់ជាតិ)លេខ១បានទៅលើក្រុមបាល់ទាត់វិសាខា លេខ២បាន លើក្រុមព្រះខ័នរាជស្វាយរៀង លេខ៣បាន លើក្រុមបឹងកេត និងFair-Play បានទៅលើ ភ្នំពេញ ក្រោន។

ជ័យលាភីលេខ១នៃការប្រកួតពានសម្តេចតេជោ ហ៊ុន សែន ទទួលបានពានមួយ អមជាមួយប្រាក់រង្វាន់ ចំនួន១០០លានរៀល ក្រុមលេខ២ទទួលបានប្រាក់រង្វាន់ ៦០លានរៀល និងលេខ៣ទទួលបាន៣០លានរៀល។ ក្រៅពីនោះក្រុមទទួលពាន Fair-Play ទទួលបានរង្វាន់ ៣លានរៀល និងមានពានរង្វាន់ឯកត្តជនចំនួន៤ទៀតគឺ អ្នកស៊ុតបញ្ជូលទីច្រើនជាងគេ អ្នកចាំទីល្អ និងគ្រូបង្វឹក ដែលទទួលប្រាក់រង្វាន់៣លានរៀលស្មើៗគ្នា។
សូមជម្រាបជូនផងដែរថា, សម័យតេជោសែន វិស័យកីឡាស្ទើរតែគ្រប់ជំនាញ ត្រូវបានរីកចម្រើន នឹងបន្តការយកចិត្តទុកដាក់យ៉ាងខ្លាំងក្លាពីប្រមុខរាជរដ្ឋាភិបាល ក្នុងនោះកីឡាកម្ពុជា បាននឹងកំពុងរីកចម្រើនក្នុងស្រុក និងលើឆាកអន្តរជាតិ ដណ្ដើមមេដាយមាសមកជូនជាតិមាតុភូមិ ក្រោមដំបូលសន្តិភាព ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print