ឈ្មួញឈើឈ្មោះសុិច​ នៅស្រុកជ័យសែន​ ខេត្ត​ព្រះវិហារ​ ​កំពុងធ្វើព្យុះភ្លៀងមិនខ្លាចនរណាទេក្នុងបទល្មើសព្រៃឈើ

ចែករំលែក៖

ខេត្ត​ព្រះវិហារ៖​ យោងតាសេចក្តីរាយការណ៍ព័ត៌មានរបស់ប្រជាពលរដ្ឋស្រុកជ័យសែន​ ក៏ដូចជាអ្នកនៅក្នុងខេត្តព្រះវិហារ​ បានលួចបង្ហើបឱ្យដឹងថា​ សព្វថ្ងៃនេះល្បីសុះសាយពេញស្រុក​ និងខេត្តទៅហើយ​ ខណៈ​មេឈ្មួញក្នុងបទល្មើសព្រៃឈើម្នាក់គឺឈ្មោះស៉ិច​ កំពុងធ្វើព្យុះភ្លៀងមិនក្លាចអាជ្ញាធរមានសមត្ថកិច្ច​ ឬក្រសួងពាក់ព័ន្ធណាហ៊ានចុះបង្រ្កាបនោះទេ។

សេចក្តីរាយការណ៍ដដែល បាននិយាយបន្ថែមថា​ ឈ្មួញឈើឈ្មោះស៉ិចនេះ​ បានបោះពាក្យសម្តីអួតក្តែងៗប្រាប់គេឯងថាគ្មាននណាហ៊ានធ្វើអីខ្លួននោះទេ​ ព្រោះយើងនិយាយគ្នាត្រូវរ៉ូវអស់ហើយ។​ មិនតែប៉ុណ្ណោះឈ្មួញរកស៊ីឈើរូបនេះ​ បានប្រើគូរកនដែលជាដៃជើងគំរាមប្រជាពលរដ្ឋណាដែលកាប់ឈើហើយមិនព្រមលក់ឲ្យខ្លួននិងរាយការណ៏ប្រាប់សមត្ថកិច្ចហើយជំនាញចុះបង្រ្កាបចាប់រួចរឹបអូសយកតែម្តង។

ជាក់ស្ដែង​ពលរដ្ឋបានលួចខ្សឹបប្រាប់ភ្នាក់ងារអ្នកយកព័ត៌មាននគរវត្ត​ និង​គេហទំព័រ​នគរដ្រេហ្គន​ នៅព្រឹក​ថ្ងៃ​សុក្រ​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២១នេះ​ថា៖​ ជនរកស៊ីឈើឈ្មោះស៉ិចខាងលើនេះ​ មានដេប៉ូមួយកន្លែងនៅក្រាំងដូង​ ស្រុកជ័យសែន​ ខេត្តព្រះវិហារ។​ ចំពោះទីតាំងស្តុបឈើរបស់ឈ្មោះស៉ិច​ ដែលប្រមូលទិញអនុផលព្រៃឈើពីប្រជាពលរដ្ធនៅស្រុកជ័យសែនខាងលើនេះខ្លះថាមានច្បាប់តែជិតផុតអាណាត់ហើយនៅតែរយះពេល៣ទៅ៤ខែទៀតប៉ុណ្ណោះ។

ជាមួយគ្នានេះ​ ប្រជាពលរដ្ឋនៅស្រុកជ័យសែន​ ក៏ដូចជាអ្នករស់នៅក្នុងខេត្តព្រះវិហារ​ ក៏បានសំណូមពរដល់មន្ត្រីជំនាញជាពិសេសលោកអភិបាលខេត្តព្រះវិហារ​ មេត្តាជួយទប់ស្កាត់បុគ្គលរូបនេះផងបើមិនដូចច្នេះទេច្បាស់ជារលាយអស់ហើយព្រៃឈើ។​ បន្ថែមពីនេះ​ប្រជាពលរដ្ឋ​ បានបញ្ជាក់និងសង្ឃឹមយ៉ាងមុតមាំចំពោះសមត្ថកិច្ចជំនាញជាពិសេសលោកអភិបាលខេត្តព្រះវិហារតែម្តង​ ក្នុង​ការអនុវត្ត​វិធានការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ខាងលេីនេះ​ផងដែរ។

ជុំវិញករណីនេះដែរ​ អង្គភាពយេីងមិនអាចសុំការទំនាក់ទំនងពី​ឈ្មួញឈើឈ្មោះស៉ិច​ នេះបានទេ​ព្រោះគ្មានលេខទូរស័ព្ទ៕ដោយ​៖ស​ តារា​

...

រូបភាព៖​ ឯកសារ​ កន្លងទៅ​មេឈ្មួញឈើល្បីឈ្មោះ សុិច ដឹកជញ្ជូនឈើពីតំបន់ដែនជម្រកសត្វព្រៃព្រះរកា និងតំបន់ព្រៃឡង់ ចូលមកដេប៉ូនៅចំណុចអូរទីទុយ ឃុំព្រះឃ្លាំងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print