សម្ដេចតេជោ ហ៊ុនសែន កោតសរសើរអធិការបតីអាល្លឺម៉ង់ ដែលបានរួមចំណែកដ៏សំខាន់ក្នុងការពង្រឹង ទំនាក់ទំនងរវាងអឺរ៉ុបនឹងអាស៊ី

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានកិច្ចប្រជុំ កំពូលអាស៊ី-អឺរ៉ុបលើកទី១៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរអធិការបតីអាល្លឺម៉ងលោកសី Angela Merkel ដែលបានចូលរួមក្នុងកិច្ចប្រជុំនិងជា មនុស្សម្នាក់ដែលសំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាង អឺរ៉ុប និងអាស៊ីតាំងពីដើមរៀងមក។

សម្ដេចតេជោបានថ្លែងក្នុងពេលបិទវគ្គទី១នៃកិច្ចប្រជុំ កំពូលអាស៊ី-អឺរ៉ុបកាលពីម្សិលមិញថា៖ «យើងទទួល ស្គាល់ថាក្នុងរយៈពេលដ៏យូរលោកស្រីបានខិតខំយ៉ាង ច្រើនដើម្បីពង្រឹងស្ថានភាពរបស់អឺរ៉ុបក៏ដូចជាពង្រឹង ទំនាក់ទំនងរវាងអឺរ៉ុបនិងអាស៊ីដែលយើងរួមគ្នាសំដែងនូវ ការជូនពរសម្រាប់លោកជំទាវ» ។

លោកស្រី Angela Merkel ជាស្ត្រីដំបូងគេដែលកាន់ តំណែងជាអធិកាបតីនៃប្រទេសអាល្លឺម៉ង់។ លោកស្រីបាន កាន់តំណែងនេះតាំងពីឆ្នាំ២០០៥មក និងត្រូវបានគេចាត់ ទុកថាជាមនុស្សម្នាក់ដែលមានឥទ្ធិពលក្នុងតំបន់អឺរ៉ុប និង ពិភពលោក។ លោកស្រីបានចូលរួមជាច្រើនជាមួយកិច្ច

ប្រជុំកំពូលអាស៊ី-អឺរ៉ុបតាំងពីកិច្ចប្រជុំលើកទី៧ រហូត មកដល់លើកទី១៣នេះ។

កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ មាន ថ្នាក់ដឹកនាំប្រទេសនៅតំបន់អាស៊ី-អឺរ៉ុប និងអង្គការតំបន់ ចំនួន៥១ចូលរួមក្រោមការដឹកនាំនិងរៀបចំដោយ ព្រះរាជាណាចក្រកម្ពុជា ក្នុងនោះមានថ្នាក់ដឹកនាំប្រទេស សំខាន់ចំនួន៥ដែលត្រូវបានគេចាប់អារម្មណ៍ក្នុងកិច្ចប្រជុំ នេះ មាននាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន អធិការបតីអាល្លឺម៉ងលោកស្រី Angela Merkel ប្រធានាធិបតីបារាំងលោក Emmanuel Macron នាយករដ្ឋមន្ត្រីចិនលោក លី ឃឺឈាង និងនាយករដ្ឋមន្ត្រី ជប៉ុនលោក ហ្វូមីអូ គីស៊ីដា៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print