ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីនាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង(CDC) នៃក្រសួងសុខាភិបាលកម្ពុជា នៅរសៀលថ្ងៃសុក្រទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានឱ្យដឹងថា អង្គការសុខភាពមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវីរុស COVID-19 បំប្លែងខ្លួនថ្មី B.1.1.529 នៅខ្នែង Spike Protein ទី32 ខុសគ្នាយ៉ាងខ្លាំងពីវីរុសទម្រង់ដើម ដែលវ៉ាក់សាំងត្រូវបានអភិវឌ្ឍឡើង ដើម្បីប្រយុទ្ធប្រឆាំងនឹងវា ហេីយវាឆ្លងលឿនខ្លាំងទ្វេដងជាងទម្រង់ ដែលតា ទៅទៀត ។
នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង បានបញ្ជាក់បន្ថែមថា ប្រភពរកឃេីញដំបូងនៅប្រទេសបុតស្វាណា (Botswana) និងចម្លងទៅប្រទេសអាហ្វ្រិកខាងត្បូង ព្រមទាំងប្រទេសមួយចំនួនទៀតដូចជា ណាមីបៀ (Namibia), ហ្ស៊ីមបាបវ៉េ (Zimbabwe), ឡេសូថូ (Lesotho) និងអេស្វាទីនី (Eswatini)ដែលជាប្រទេសស្ថិតនៅទ្វីបអាហ្រ្វិក ។
គួរបញ្ជាក់ថា មេរោគបំប្លែងខ្លួនថ្មី B.1.1.529 នៅខ្នែង Spike Protein ទី32នេះ បានរកឃេីញចំនួនពីរករណីនៅក្រុងហុងកុងដែលធ្វេីដំណេីរត្រលប់ពីប្រទេសអាហ្វ្រិកខាងត្បូង ។
ជាមួយគ្នានេះ នាយកដ្ឋានCDC សូមអំពាវបាវបន្តអនុវត្តន៍” ៣កុំ ៣ការពារ” និងចាក់វ៉ាក់សាំងគ្រប់ដូស និងដូសជំរុញ។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥ ៕
ដោយ៖សហការី