អង្គការសុខភាព​ មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវីរុស COVID-19 បំប្លែងខ្លួនថ្មី B.1.1.529 នៅខ្នែង Spike Protein​ ទី32 ខុសគ្នាយ៉ាងខ្លាំងពីវីរុសទម្រង់ដើម

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​នាយកដ្ឋាន​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ឆ្លង​(CDC)​ នៃក្រសួងសុខាភិបាលកម្ពុជា​ នៅរសៀល​ថ្ងៃ​សុក្រ​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ អង្គការសុខភាព​មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវីរុស COVID-19 បំប្លែងខ្លួនថ្មី B.1.1.529 នៅខ្នែង Spike Protein​ ទី32 ខុសគ្នាយ៉ាងខ្លាំងពីវីរុសទម្រង់ដើម ដែលវ៉ាក់សាំងត្រូវបានអភិវឌ្ឍឡើង ដើម្បីប្រយុទ្ធប្រឆាំងនឹងវា ហេីយវាឆ្លងលឿនខ្លាំងទ្វេដងជាង​ទម្រង់​ ដែលតា​ ទៅទៀត​ ។

នាយកដ្ឋាន​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ឆ្លង​ បានបញ្ជាក់បន្ថែមថា​ ប្រភពរកឃេីញដំបូង​នៅប្រទេស​បុតស្វាណា (Botswana)​ និងចម្លងទៅប្រទេសអាហ្វ្រិកខាងត្បូង ព្រមទាំងប្រទេសមួយចំនួនទៀតដូចជា ណាមីបៀ (Namibia), ហ្ស៊ីមបាបវ៉េ (Zimbabwe), ឡេសូថូ (Lesotho) និងអេស្វាទីនី (Eswatini)​ដែលជាប្រទេសស្ថិតនៅទ្វីបអាហ្រ្វិក​ ។

គួរបញ្ជាក់ថា​ មេរោគ​បំប្លែងខ្លួនថ្មី B.1.1.529 នៅខ្នែង Spike Protein​ ទី32​នេះ​ បានរកឃេីញចំនួនពីរករណីនៅក្រុងហុងកុងដែលធ្វេីដំណេីរត្រលប់ពីប្រទេសអាហ្វ្រិកខាងត្បូង​ ។

ជាមួយគ្នានេះ​ នាយកដ្ឋាន​CDC សូមអំពាវបាវបន្តអនុវត្តន៍” ៣កុំ​ ៣ការពារ”​ និងចាក់វ៉ាក់សាំងគ្រប់ដូស​ និងដូសជំរុញ​។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥​ ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print