បាងកក៖ នៅថ្ងៃទី៨ មេសា ២០១៦ ទូតនិងតំណាងទូតពីប្រទេសចំនួន ៣៦ រួមទាំងទូតខ្មែរប្រចាំនៅថៃផង បានធ្វើដំណើរទស្សនកិច្ចសិក្សាអំពីការអភិរក្សតម្បាញបូរាណ និង ផលិតកម្មសូត្រនៅខេត្ត Ubon Rachathany។ លោកស្រីរដ្ឋមន្រី្តក្រសួងពាណិជ្ជកម្មថៃក៏ចូលរួមក្នុងដំណើរទស្សនកិច្ចនេះដែរ។គណប្រតិភូបានទទួលកិច្ចស្វាគមន៏យ៉ាងកក៉ក្តៅពីអភិបាលខេត្តនិងម្ចាស៉មជ្ឈមណ្ឌលតម្បាញ Baan Khampun។ នៅខេត្តនេះមានប្រជាជនខ្មែររស៉នៅច្រើន។ មជ្ឈមណ្ឌលទ្រទ្រង៉ស្នាដៃសិល្បៈ និងសិប្បកម្មប្រពៃណី (Support Arts and Crafts International Center of Thailand) ដែលផ្តួចផ្តើមដោយព្រះមហាក្សតីយានីថៃ បានរឿបចំដំណើរទស្សនកិច្ចក្នុងបំណងលើកកំពស៉ប្រជាប្រិយភាពផលិតផលសូត្រថៃនិងជួយជំរុញវិស័យទេសចរណ៍៕
ដោយ៖ សុខ ខេមរា
...