ក្លិបយក្សអាល្លឺម៉ង់ Bayern Munich នៅតែរកចំណូលបាន៧១៧លានដុល្លារ ទោះបីមានផលប៉ះពាល់ពី COVID-19

ចែករំលែក៖

ក្លិបបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ប្រាក់ចំណូលរបស់ក្លិប Bayern Munich សម្រាប់ឆ្នាំ២០២០-២០២១ នៅតែមានភាពរឹងមាំគឺត្រឹមតែជាង៦៤០លានអឺរ៉ូ ៧១៧លានដុល្លារ) ដែលជាការថយចុះពីកម្រិតមុនស្ថានភាព Covid-19 ដែលមានជាង៧៥០លានអឺរ៉ូឯណោះ។

ម្ចាស់ជើងឯក Bundesliga របស់អាឡឺម៉ង់រយៈពេល៩រដូវកាលចុងក្រោយ Bayern Munich បានឈ្នះពានរង្វាន់ធំៗចំនួន៦ក្នុងឆ្នាំ២០២០ ហើយទោះបីជាជំងឺរាតត្បាត COVID-19 ប៉ះពាល់ដល់ហិរញ្ញវត្ថុរបស់ពួកគេចាប់ពីខែមីនា ឆ្នាំ ២០២០ក៏ដោយ ចំណូលប្រចាំឆ្នាំគឺ៦៤៣.៩លានអឺរ៉ូ។ ចំណូលរបស់ក្លិប Bayern Munich សម្រាប់ឆ្នាំ២០១៨-២០១៩ ដែលមិនត្រូវបានរងផលប៉ះពាល់ដោយជំងឺរាតត្បាតបានឈានដល់៧៥០លានអឺរ៉ូ។

ប្រធានក្លិប Bayern Munich លោក Herbert Hainer បានប្រាប់កិច្ចប្រជុំទូទៅប្រចាំឆ្នាំរបស់ក្លិបថា ជើងឯកស្ថិតក្នុងស្ថានភាពហិរញ្ញវត្ថុរឹងមាំ។ លោកបន្តថា “​យើង​គ្មាន​បំណុល​មួយ​សេន​ទេ យើង​ជា​ម្ចាស់​កីឡដ្ឋាន Allianz Arena និង Bayern Munich ដែលជាមជ្ឈមណ្ឌល​បណ្តុះបណ្តាល​។ យើងឯករាជ្យ ដើរតាមផ្លូវរបស់យើង ដោយកម្លាំងរបស់យើងផ្ទាល់ ដែលយើងមិនត្រូវបានបំផ្លាញដោយភាពឆ្កួតៗនៅទីនោះទេ។

លោកបន្ថែមថា “សូមមើលអ្វីដែលកើតឡើងនៅក្លិបមួយចំនួនទៀត។ Barcelona មានបំណុលជាង១.៣ពាន់លានអឺរ៉ូ។ ថ្មីៗនេះ Juventus ក៏បានចេញផ្សាយតួលេខហិរញ្ញវត្ថុដ៏គួរឱ្យភ្ញាក់ផ្អើលផងដែរ។ Barcelona ដែល​ត្រូវ​អនុញ្ញាត​ឱ្យ Lionel Messi របស់​ក្លិប​ដ៏​អស្ចារ្យ​ចាកចេញ​ដោយ​សារ​ ឧបសគ្គ​ផ្នែក​ហិរញ្ញវត្ថុ និង​រចនាសម្ព័ន្ធ មាន​បំណុល​ជាង១.៣៥ពាន់​លាន​អឺរ៉ូ។ ចំណែកក្លិប Juventus របស់អ៊ីតាលីបានខាតបង់ច្រើនជាង២០០លានសម្រាប់២០២០-២០២១”។

បច្ចុប្បន្នក្រុម Bayern Munich កំពុងនាំមុខការប្រជែងដណ្តើមពាន Bundesliga នៅរដូវកាលនេះ ហើយមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់វគ្គ១៦ក្រុមនៃក្របខ័ណ្ឌ Champions League ផងដែរ ៕ ដោយ៖សាធី (ប្រភព ៖ CNA,​ Reuters)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print