លោក Mikel Arteta ចង់ឱ្យអតីតគ្រូបង្វឹកក្រុម Arsenal ត្រលប់មកក្លិបវិញ

ចែករំលែក៖

គ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal លោក Mikel Arteta និយាយថា គាត់ចង់នាំយកអតីតអ្នកចាត់ការក្រុមកាំភ្លើងធំ Arsenal លោក Arsene Wenger ត្រឡប់ទៅក្លិបវិញក្នុងសមត្ថភាពខ្លះ ហើយបាននិយាយជាមួយគាត់រួចហើយអំពីការវិលត្រឡប់មកវិញនេះ។

លោក Wenger ដែលមានវ័យ៧២ឆ្នាំបានដឹកនាំ Arsenal ឱ្យឈ្នះពានរង្វាន់ Premier League ចំនួន៣ដង និងបានឈ្នះពានរង្វាន់ FA Cup ចំនួន៧ដងក្នុងរយៈពេល២២ឆ្នាំរបស់គាត់ដែលដឹកនាំក្រុមភាគខាងជើងទីក្រុងឡុងមួយនេះ។ ចំណែកលោក Arteta បានចំណាយពេល៥ឆ្នាំលេងក្រោមការដឹកនាំរបស់លោក Wenger នៅក្រុមកាំភ្លើងធំ។

លោក Arteta បាន​និយាយ​ថា “​យើង​នឹង​រីករាយ​ដែល​បាន​មាន​គាត់​កាន់តែ​ជិត​ស្និទ្ធ​។ ខ្ញុំគិតថាគាត់នឹងមានពេលវេលាដ៏អស្ចារ្យដោយគ្រាន់តែឃើញបរិយាកាសដែលគាត់អាចបង្កើតនៅជុំវិញគាត់ ដោយសារតែការគោរព ការកោតសរសើរ និងសេចក្តីស្រឡាញ់ដែលគ្រប់គ្នានៅក្នុងក្លិបមានចំពោះអ្វីដែលគាត់បានធ្វើក៏ដូចជាអ្វីដែលគាត់ធ្វើ”។

លោក Arteta បាននិយាយថា មានការប្រាស្រ័យទាក់ទងគ្នាជាមួយលោក Wenger នៅពេលដែលគាត់ត្រូវបានគេសួរថាតើមានការផ្តល់ជូនជាផ្លូវការដើម្បីនាំយកកីឡាករសញ្ជាតិបារាំងត្រឡប់ទៅកាន់កីឡដ្ឋាន Emirates ដែរឬទេ? គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបាននិយាយថា ពួកគេបាននិយាយនៅឯការបញ្ចាំងភាពយន្តឯកសារអំពីអតីតគ្រូបង្វឹករបស់គាត់ ដែលឥឡូវនេះគាត់ធ្វើការឱ្យ FIFA ជាប្រធានផ្នែកអភិវឌ្ឍន៍បាល់ទាត់។

លោក Arteta បានបន្ថែមថា “អ្វីដែលខ្ញុំអាចនិយាយបានគឺខ្ញុំចង់ឱ្យគាត់កាន់តែជិតស្និទ្ធនឹងខ្ញុំដោយផ្ទាល់ ព្រោះខ្ញុំគិតថាវាជាជំនួយដ៏អស្ចារ្យ ខ្ញុំគិតថាវានឹងក្លាយជាជំនួយដ៏ល្អសម្រាប់ក្លិប។ អ្វីៗត្រូវការពេលវេលា ហើយខ្ញុំគិតថាគាត់ត្រូវតែកំណត់ពេលវេលាទាំងនោះ ហើយខ្ញុំអាចនិយាយបានថា ក្នុងនាមអ្នកគ្រប់គ្នាគឺពួកយើងពិតជារីករាយដែលមានគាត់នៅជិតពួកយើង”។

លោក Arteta បានជំនួសលោក Unai Emery ជាគ្រូបង្វឹកក្រុមកាំភ្លើងធំក្នុងខែធ្នូ ឆ្នាំ២០១៩គឺ១៩ខែបន្ទាប់ពីរជ្ជកាល១,២៣៥ប្រកួតរបស់លោក Wenger ក្នុងនាមជាអ្នកចាត់ការក្រុម Arsenal បានបញ្ចប់នៅចុងបញ្ចប់នៃរដូវកាល២០១៧-២០១៨។

ក្នុងនាមជាអ្នកចាត់ការទូទៅ លោក Arteta បានដឹកនាំក្លិបឱ្យទទួលបានជោគជ័យក្នុង FA Cup ក្នុងឆ្នាំ២០១៩-២០២០ ប៉ុន្តែបន្ទាប់ពីការបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៨ជាប់ៗគ្នាក្នុងក្របខ័ណ្ឌ Premier League កាលពីអាណត្តិមុន។ ក្រុមកាំភ្លើងធំបានបរាជ័យក្នុងការទទួលបានការប្រកួតនៅទ្វីបអឺរ៉ុបជាលើកដំបូងក្នុងរយៈពេល២៥ឆ្នាំ។ បច្ចុប្បន្ន Arsenal ឈរនៅលេខរៀងទី៥ ក្នុងតារាងបន្ទាប់ពី១២ ប្រកួតក្នុងរដូវកាលនេះ ហើយត្រូវជួបក្រុមបាតតារាង Newcastle នៅថ្ងៃសៅរ៍នេះ ៕ ដោយ៖ភារៈ (រូបភាព ៖ BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print