ក្រុម River Plate ឈ្នះជើងឯកលីកកំពូលអាហ្សង់ទីនជាលើកទី៣៦

ចែករំលែក៖

ក្រុម River Plate បានយកឈ្នះលើក្រុម Racing 4-0 កាលពីថ្ងៃព្រហស្បតិ៍ដើម្បីឈ្នះការប្រកួតក្នុងក្របខ័ណ្ឌកំពូលរបស់អាហ្សង់ទីនជាមួយនឹងការប្រកួតនៅសល់ចំនួន៣ប្រកួតទៀតនឹងចប់រដូវកាល និងទទួលបានពានរង្វាន់ក្នុងស្រុកដ៏សំខាន់តែមួយគត់ក្រោមការដឹកនាំគ្រូបង្វឹកលោក Marcelo Gallardo ។

គ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងតង់ទី១ពីកីឡាករ Agustin Palavecino និង៣គ្រាប់ទៀតក្នុងតង់ទី២ ដែលរកបានដោយកីឡាករ Julian Alvarez នៅនាទីទី៤៨ និងកីឡាករ Braian Romero រកបាន២គ្រាប់ម្នាក់ឯងនៅនាទីទី៦៨ និងនាទីទី៧៨។ ជ័យជម្នះនេះធ្វើឲ្យក្រុម River នាំមុខ១២ពិន្ទុដាច់ដោយលើសពិន្ទុក្រុមលេខ២ នៅលើកំពូលតារាង។

ក្រុមម្ចាស់ផ្ទះបានយកឈ្នះលើគូប្រកួតរបស់ខ្លួននៅឯកីឡដ្ឋាន Monumental ក្នុងទីក្រុង Buenos Aires ដោយមានការស៊ុតបាល់បញ្ចូលទីចំនួន២៨ដង និងចំគោលដៅ៥គ្រាប់ ចូលទី៤គ្រាប់។ ខ្សែបម្រើវ័យ៣៩ឆ្នាំដែលចាស់ជាងគេ Leonardo Ponzio បាននិយាយថា “យើងទើបតែមានជំហានចុងក្រោយដើម្បីឈានទៅជំហានដ៏លំបាកបំផុត ប៉ុន្តែយើងសម្រេចបាននូវភារកិច្ចបាន។ ខ្ញុំ​មិន​អាច​សុំ​អ្វី​បន្ថែម​ទៀត​ក្នុង​អាជីព​នេះ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់”។

ជ័យជម្នះរបស់ក្រុម River Plate គឺជាពានរង្វាន់លីកកំពូលអាហ្សង់ទីនលើកទី៣៦ហើយ និងជាពានរង្វាន់ទី១៣សម្រាប់អតីតខ្សែបម្រើ Gallardo ក្នុងរយៈពេល៧ឆ្នាំកន្លះរបស់គាត់ដែលដឹកនាំក្លិបនេះ។

ក្នុងអំឡុងពេលនោះគាត់បានដឹកនាំក្លិប River Plate ឱ្យឈ្នះពានរង្វាន់អាហ្សង់ទីនចំនួន៣ គឺពានរង្វាន់ Copa Libertadores ២ដងដែលពាននេះសមមូលនឹងពានរង្វាន់ UEFA Champions League និងពានរង្វាន់ Copa Sudamericana សមមូលនឹងក្របខ័ណ្ឌ Europa League។ លោក Gallardo ក៏ធ្លាប់បានឈ្នះពានរង្វាន់ South American Supercups ចំនួន៣ដង, ពានរង្វាន់អាហ្សង់ទីនចំនួន២ និងជើងឯកលីកកំពូលអ៊ុយរ៉ាហ្គាយ ខណៈដែលគាត់ធ្វើជាគ្រូបង្វឹកនៅក្រុម Nacional ។

យោងតាមរបាយការណ៍នៅក្នុងប្រទេសអ៊ុយរ៉ាហ្គាយបានឲ្យដឹងថា លោក Gallardo កំពុងត្រូវបានគេចាត់ទុកថា ជាអ្នកជំនួសតំណែងលោក Oscar Tabarez ដែលត្រូវបានបណ្តេញចេញពីតំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិកាលពីដើមខែនេះផងដែរ ៕ ដោយ៖ភារៈ (រូបភាព ៖ Reuters)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print