ព័ត៌មានទាន់ហេតុការណ៍បំផុតៈ ជនសង្ស័យពាក់អាវស វាយប្រហារគ្រាប់បែកនៅប៊ែលហ្ស៊ិកត្រូវបានចាប់ខ្លួន

ចែករំលែក៖

ជនសង្ស័យម្នាក់ក្នុងចំណោម​៥នាក់ដែលបានវាយប្រហារភេរវកម្មនៅទីក្រុង ប្រ៊ុចសែលប្រទេសប៊ែលហ្ស៊ិកត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី​៨ខែមេសា មានឈ្មោះថា​ Mohamed Abrini  ជាជនសង្ស័យពាក់អាវពណ៌ស ក្នុងការវាយប្រហារគ្រាប់បែកនៅក្នុងអាកាសយានដ្ឋានZaventem កាលពីថ្ងៃទី​២២ខែមីនាកន្លងទៅ។

ជនសង្ស័យខាងលើគឺជាជនសង្ស័យចុងក្រោយ ជាប់ពាក់ព័ន្ធនិងការវាយប្រហារនៅទីក្រុងប៉ារីសកាលពីថ្ងៃទី ១៣ខែវិច្ឆិកាឆ្នាំ​២០១៥ ផងដែរ។

សារព័ត៌មាន​AP បានផ្សាយថា កាលពីថ្ងៃទី​៨ខែមីនា ប៉ូលិសប៊ែលហ្សិកបានប្រកាសថា ជនសង្ស័យវាយប្រហារនៅក្នុងអាកាសយានដ្ឋានត្រូវបានចាប់ខ្លួន។ នៅពេលនេះក្រុមប៉ូលិសកំពុងតែស្រាវជ្រាវបញ្ជាក់ការពិតថា ជនសង្ស័យខាងលើស្ថិតនៅក្នុងចំណោមអ្នកវាយប្រហារនៅទីក្រុងប៉ារីសប្រទេសបារាំង ។

ក្រុមចារបុរសប៊ែលហ្ស៊ិក បានបង្ហាញនូវខ្សែវីដេអូថ្មីមួយដែលជារឿងសំខាន់ នៅមុនពេលជនសង្ស័យវាយប្រហារទៅកាន់ព្រលានយន្តហោះ ប្រ៊ុចស៊ែល ។

ទូរទស្សន៍ប៊ីប៊ីស៊ី បានផ្សព្វផ្សាយនៅមុននេះបន្តិចឲ្យបានដឹងថា ក្រុមចារបុរសនៅប្រ៊ុចស៊ែលបានបង្ហាញនូវខ្សែវីដេអូមួយជាសាធារណៈដែលបានឃើញបុរសម្នាក់មកនៅពីមុខព្រលាន ។

បុរសដែលជាជនសង្ស័យ បានត្រូវកាម៉េរារបស់ទូរទស្សនចិន CCTV ចាប់យករូបភាពបាននៅវេលាម៉ោងប្រមាណ៩និង៥០នាទី ម៉ោងក្នុងតំបន់ ដោយរូបគេមានពាក់មួកមួយ និងពាក់អាវធំ ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីលោកឡើងយ៉ាងដូច្នេះ ។

ក្រុមចារបុរសបានឲ្យដឹងថា បុរសម្នាក់នេះបានដោះអាវក្រៅចេញ រួចសួរទៅកាន់អ្នកផ្សេងទៀត ក្នុងនោះក៏មានការស៊ើបអង្កេតចេញជារបាយការណ៍បានរកឃើញថាបែបនេះដែរ។

នៅពេលនេះកម្លាំងប៉ូលិសអឺរ៉ុបបានចាត់វិធាការការពារយ៉ាងតឹងតែងនៅទីប្រជុំជន ដោយខ្លាចក្រុមភេរវកម្មបន្តវាយប្រហារ ខណៈក្រុមភេរវកម្មប្រមាណ​ជាង​៤០០នាក់កំពុងតែលាក់ខ្លួននៅអឺរ៉ុបរងចំាឱកាសវាយប្រហារ៕

images626788_A-suspect-in-the-attack-whi

images626782_Image-made-from-video,-poli

ប្រែសម្រួល៖ ម៉ែវ សាធី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print