ជនសង្ស័យម្នាក់ក្នុងចំណោម៥នាក់ដែលបានវាយប្រហារភេរវកម្មនៅទីក្រុង ប្រ៊ុចសែលប្រទេសប៊ែលហ្ស៊ិកត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៨ខែមេសា មានឈ្មោះថា Mohamed Abrini ជាជនសង្ស័យពាក់អាវពណ៌ស ក្នុងការវាយប្រហារគ្រាប់បែកនៅក្នុងអាកាសយានដ្ឋានZaventem កាលពីថ្ងៃទី២២ខែមីនាកន្លងទៅ។
ជនសង្ស័យខាងលើគឺជាជនសង្ស័យចុងក្រោយ ជាប់ពាក់ព័ន្ធនិងការវាយប្រហារនៅទីក្រុងប៉ារីសកាលពីថ្ងៃទី ១៣ខែវិច្ឆិកាឆ្នាំ២០១៥ ផងដែរ។
សារព័ត៌មានAP បានផ្សាយថា កាលពីថ្ងៃទី៨ខែមីនា ប៉ូលិសប៊ែលហ្សិកបានប្រកាសថា ជនសង្ស័យវាយប្រហារនៅក្នុងអាកាសយានដ្ឋានត្រូវបានចាប់ខ្លួន។ នៅពេលនេះក្រុមប៉ូលិសកំពុងតែស្រាវជ្រាវបញ្ជាក់ការពិតថា ជនសង្ស័យខាងលើស្ថិតនៅក្នុងចំណោមអ្នកវាយប្រហារនៅទីក្រុងប៉ារីសប្រទេសបារាំង ។
ក្រុមចារបុរសប៊ែលហ្ស៊ិក បានបង្ហាញនូវខ្សែវីដេអូថ្មីមួយដែលជារឿងសំខាន់ នៅមុនពេលជនសង្ស័យវាយប្រហារទៅកាន់ព្រលានយន្តហោះ ប្រ៊ុចស៊ែល ។
ទូរទស្សន៍ប៊ីប៊ីស៊ី បានផ្សព្វផ្សាយនៅមុននេះបន្តិចឲ្យបានដឹងថា ក្រុមចារបុរសនៅប្រ៊ុចស៊ែលបានបង្ហាញនូវខ្សែវីដេអូមួយជាសាធារណៈដែលបានឃើញបុរសម្នាក់មកនៅពីមុខព្រលាន ។
បុរសដែលជាជនសង្ស័យ បានត្រូវកាម៉េរារបស់ទូរទស្សនចិន CCTV ចាប់យករូបភាពបាននៅវេលាម៉ោងប្រមាណ៩និង៥០នាទី ម៉ោងក្នុងតំបន់ ដោយរូបគេមានពាក់មួកមួយ និងពាក់អាវធំ ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីលោកឡើងយ៉ាងដូច្នេះ ។
ក្រុមចារបុរសបានឲ្យដឹងថា បុរសម្នាក់នេះបានដោះអាវក្រៅចេញ រួចសួរទៅកាន់អ្នកផ្សេងទៀត ក្នុងនោះក៏មានការស៊ើបអង្កេតចេញជារបាយការណ៍បានរកឃើញថាបែបនេះដែរ។
នៅពេលនេះកម្លាំងប៉ូលិសអឺរ៉ុបបានចាត់វិធាការការពារយ៉ាងតឹងតែងនៅទីប្រជុំជន ដោយខ្លាចក្រុមភេរវកម្មបន្តវាយប្រហារ ខណៈក្រុមភេរវកម្មប្រមាណជាង៤០០នាក់កំពុងតែលាក់ខ្លួននៅអឺរ៉ុបរងចំាឱកាសវាយប្រហារ៕
ប្រែសម្រួល៖ ម៉ែវ សាធី