ខេត្តកោះកុង : ក្រសួងទេសចរណ៍នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានបង្ហាញ រូបថតលេីអាកាសខ្លះៗ ពីកោះកុងក្រៅ ឆ្នេរទី៤ ខេត្តកោះកុង តាមរយៈរូបថត និងអត្ថបទដោយ: រស់ សន្ធិ (ROS Santhy) បានបញ្ជាក់ថា, កោះកុងក្រៅជាតំបន់កោះ ស្ថិតក្នុង ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។ ឆ្នេរកោះកុងក្រៅ មាន៦ឆ្នេរ ដែលឆ្នេរនីមួយៗមានខ្សាច់សស្អាត ទឹកសមុទ្រថ្លាអាចមេីលឃេីញដល់បាតសមុទ្រ និងព្រមទាំងមានព្រែកខាងក្រោយឆ្នេរ ដែលអាចអោយយេីងគយគន់ទេសភាពយ៉ាងស្រស់ស្អាត។ សម្រាប់ឆ្នេរដែលភ្ញៀវទេសចរណ៍និយមទៅលេង និងមានទឹកប្រេីប្រាស់គ្រប់គ្រាន់ គឺឆ្នេរទី៣ និងទី៤។ នៅទីនោះយេីងអាចអង្គុយលេងស្ទូចត្រី ងូតទឹក ជិះទូកលេង ទស្សនាទឹកធ្លាក់ និងគយគយមេីលទិដ្ឋភាពថ្ងៃរៀបលិច។
ក្រសួងទេសចរណ៍បានបន្តថា, ការធ្វេីដំណេីរ:
ដេីម្បីទៅកាន់ទីនោះ គឺយេីងត្រូវធ្វេីដំណេីរ ដោយយាន្ត ឬម៉ូតូទៅកាន់ខេត្តកោះកុង (បេីមកពីភ្នំពេញ ហួសផ្លូវបត់តារាសាគរប្រមាណ ២០គីឡូ នៅខាងឆ្វេង យេីងនឹងឃេីញផ្លូវដីក្រហមមួយ។ បត់តាមផ្លូវក្រហម ជិះប្រកាន់ផ្លូវបត់ឆ្វេង ប្រមាណជា១០គីឡូ យេីងនឹងទៅដល់ភូមិនេសាទមួយ ដែលអាចឡេីងទូកនៅទីនោះ) និងបន្ទាប់មកគឺធ្វេីដំណេីរដោយទូកប្រមាណ ១ម៉ោងកន្លះ-២ម៉ោង ពីផែទូក ដេីម្បីទៅដល់ឆ្នេរកោះកុងក្រៅ។
ក្រសួងទេសចរណ៍បានបន្តថា, ការស្នាក់នៅ:
ដោយសារទីនោះជាទីតាំងធម្មជាតិ មិនទាន់មានការអភិវឌ្ឍន៍ ភ្ញៀវទេសចរណ៍អាចស្នាក់នៅដោយការបោះជំរុំតង់លេីឆ្នេរខ្សាច់ ដោយខ្លួនឯង។
ការរៀបចំម្ហូបអាហារ:
យេីងអាចត្រៀម អង្ករ និងម្ហូបផ្សេងៗ ដូចជាត្រី សាច់ ឬគឿងសមុទ្រ និងគ្រឿងទេសម្រាប់ធ្វេីម្ហូបញាំនៅទីនោះ (ម្ចាស់ទូកអាចជួយដាំបាយ និងធ្វេីម្ហូបបាន)។
សូមចូលរួមរក្សាសម្រាមអោយមានសណ្តាប់ធ្នាប់ ដេីម្បីឆ្នេរស្អាតសម្រាប់ភ្ញៀវទេសចរទាំងអស់គ្នា!
សូមកុំប្រេីប្រាស់ឧបករណ៍បំពងសម្លេងខ្លាំងៗ នាំរំខានដល់អារម្មណ៍ភ្ញៀវទេសចរណ៍ផ្សេងទៀត។
សូមអរគុណ និងរីករាយដំណេីរកម្សាន្តមួយនេះ!!! ៕
ដោយ : សិលា