ឃាត់ខ្លួនក្រុមក្មេងទំនេីង២ក្រុមផ្សេងគ្នាជាមុខសញ្ញាដេីរកាប់យកស្លាកលេខម៉ូតូពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ​៖​ ក្រុមក្មេងទំនេីងពីរក្រុមត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់សរុបចំនួន៩នាក់ពាក់ព័ន្ធករណីដេីរកាប់យកស្លាកលេខម៉ូតូពលរដ្ឋតាមផ្លូវសាធារណៈក្នុងនោះមានម្នាក់ពុំមានពាក់ព័ន្ធនោះទេ។

ការបង្ក្រាបឃាត់ខ្លួនក្រុមក្មេងទំនេីងនេះបានធ្វេីឡេីងកាលពីរសៀល​ថ្ងៃទី២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ នៅក្នុងភូមិសាស្ត្រសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។

ក្មេងទំនើងទាំង២ក្រុមនោះ គឺក្រុមទី១ មានឈ្មោះឈឹម ប៊ុនឡុង ភេទប្រុស អាយុ១៥ឆ្នាំ នៅសង្កាត់ចោមចៅ២ , ឈ្មោះ ស៊ាង វិសុទ្ធ ភេទប្រុស អាយុ១៥ឆ្នាំ នៅសង្កាត់ចោមចៅទី៣ , ឈ្មោះ អន លីហ្សា ភេទប្រុស អាយុ១៥ឆ្នាំ នៅសង្កាត់ចោមចៅទី៣ , ឈ្មោះ ហ៊ាង រ៉ូហ្សា ភេទប្រុស អាយុ១៦ឆ្នាំ នៅសង្កាត់ចោមចៅទី៣ , ឈ្មោះ គា គឹមហួរ ភេទប្រុស អាយុ១៥ឆ្នាំ នៅសង្កាត់ចោមចៅទី៣ ។
ដោយឡែកយុវជនម្នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរដែរនោះ ឈ្មោះ ចេង យ៉ា អាយុ១៥ឆ្នាំ នៅសង្កាត់ចោមចៅទី៣ ពុំបានប្រព្រឹត្តបទល្មើសជាមួយក្រុមទាំងនេះទេ តែពេលដែលសមត្ថកិច្ចចុះទៅធ្វើប្រតិបត្តិការឃាត់គឺរួមមកជាមួយ ទើបនាំយកទៅសាកសួរសិន ។

ក្រុមទី២ ឈ្មោះ ជា សំណាង ភេទប្រុស អាយុ១៦ឆ្នាំ នៅសង្កាត់ចោមចៅទី៣ , ឈ្មោះ ទូច បូរ៉ាន់ ភេទប្រុស អាយុ១៧ឆ្នាំ នៅសង្កាត់ចោមចៅទី៣ , ឈ្មោះ ផ្លុង បូរ៉ា ភេទប្រុស អាយុ១៤ឆ្នាំ នៅសង្កាត់ចោមចៅទី៣។
ក្រុមក្មេងទំនើងទាំងអស់សុទ្ធតែជាសិស្សវិទ្យាល័យជម្ពូវ័ន ។
តាមសមត្ថកិច្ចបានឱ្យដឹងថា ក្មេងទំនើងទាំង០៨នាក់នេះ តែងតែដើរធ្វើសកម្មភាពកាប់យកស្លាកលេខម៉ូតូ តាមទីសាធារណៈ ហើយកាលពីរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមទី២ ចេញធ្វើសកម្មភាពដើរកាប់យកស្លាកលេខប៉ះចំម៉ូតូបក្ខពួកបងប្អូនរបស់ក្រុមទី១ ធ្វើឲ្យក្រុមទី១បើកប្រតិបត្តិការសងសឹក ប្រដាប់ដោយកាំបិតតាមកាប់យកស្លាកលេខម៉ូតូ របស់ក្រុមទី២វិញ បង្កឲ្យផ្អើលកក្រើកខណ្ឌពោធិ៍សែនជ័យ។
ដោយក្រុមទាំងនេះអុកឡុក បង្កអសន្តិសុខក្នុងមូលដ្ឋាន ធ្វើឱ្យពលរដ្ឋស្លូតត្រង់ភ័យខ្លាច ទើបសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យស្រាវជ្រាវ ពិនិត្យលើកាមេរ៉ាសុវត្តិភាព ស្គាល់ភិនភាគ មុខសញ្ញា ឈានដល់តាមចាប់ខ្លួនបានជាបន្តបន្ទាប់ នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ រួចនាំខ្លួនទៅផ្នែកជំនាញខណ្ឌ ដើម្បីសាកសួរបន្តតាមនីតិវិធី ៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print