កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បន្តចេញល្បាតចល័តឈរជើងតាមគោលដៅ និងជួយសម្រួលចរាចរណ៍ ដើម្បីការពារសន្តិសុខសុវត្ថិភាព​ ជូនប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖​ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងបណ្តាមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុកនិងស្នាក់ការសន្តិសុខ នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ​ បានបន្តចេញល្បាតចល័តឈរជើងតាមគោលដៅ និងជួយសម្រួលចរាចរណ៍ ដើម្បីការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ សាធារណៈ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។

សូមជម្រាបថា​ នៅព្រឹកថ្ងៃ​ដដែល​នេះនៅសាលប្រជុំ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ លើការងារចាំបាច់ចំពោះមុខមួយចំនួន។

ក្នុង​កិច្ចប្រជុំនេះ មានការចូលរួមពីលោកឧត្តមសេនីយ៍​,​ លោកវរសេនីយ៍​ ,លោកអនុសេនីយ៍ មេបញ្ជាការរង នាយសេនាធិការ នាយរងសេនាធិការ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុកនិងស្នាក់ការសន្តិសុខ មេបញ្ជាការរង កងអនុសេនាធំប្រតិបត្តិការទី២ ប្រចាំការខេត្ត ព្រមទាំងនាយទាហាននៃកងរាជអាវុធហត្ថខេត្តជាច្រើនរូបផងដែរ។

គួរបញ្ជាក់ថា​ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ រួមនឹងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក និងស្នាក់ការសន្តិសុខ តែងតែ​ចេញល្បាតចល័តឈរជើងតាមគោលដៅ និងជួយសម្រួលចរាចរណ៍ ដើម្បីការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ ជូនភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ជារៀង​រាល់​ថ្ងៃ​ផងដែរ​៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print