ខេត្តតាកែវ : ពិតជាតិរច្ឆានខ្លាំងណាស់ដែលយុវជនម្នាក់ឈានទៅដល់លើកដៃច្របាច់កសម្លាប់ជីដូនបង្កើតរបស់ខ្លួនខណៈដែលសុំលុយពីជីដូនពីរមុឺនប្រាំពាន់រៀល ប៉ុន្តែជីដូនឱ្យបានតែមួយមុឺនរៀល។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៦ៈ៣០នាទី ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចភូមិពោធិ៍ ឃុំពេជសារ ស្រុកកោះអណ្ដែក ខេត្តតាកែវ។
សមត្ថកិច្ចបានឱ្យដឹងថា ជនដៃដល់ជាឃាតកឈ្មោះឌួង ភ័ណ្ណឧត្តម ភេទប្រុសអាយុ២១ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិកើតហេតុខាងលើ បានច្របាច់កជីដូនបង្កើតរបស់ខ្លួននៅក្នុងផ្ទះខ្លួនឯងបណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មបំផុត ។
ចំណែកជីដូនដែលជាជនរងគ្រោះឈ្មោះ នួន យ៉េន អាយុ៦៩ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ។
បច្ចុប្បន្នជនបង្កហេតុខាងលើត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកោះអណ្ដែតដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់វិធានការតាមនីតិវិធី៕
...
ដោយ ស សម