គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូក្នុងទិសដៅបញ្រ្ចាសទិសគ្នាស្លាប់ម្នាក់នៅនឹងកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តតាកែវ : បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗខណៈដែលខ្លួនកំពុងតែជិះម៉ូតូ១គ្រឿងបានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងនឹងរថយន្តមួយគ្រឿងទៀតដែលធ្វើដំណើរនៅក្នុងទិសដៅបញ្ច្រាសទិសគ្នា។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២ និង៣០នាទីថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចភូមិក្រាំងធ្នង់ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ

សមត្ថកិច្ចជំនាញនៃចរាចរណ៍ជនគោកស្រុកទ្រាំងបានដឹងថារថយន្តបង្កម៉ាក់ហាន់ដាយពណ៌ទឹកបុិច ពាក់ផ្លាកលេខក 4997 ភ ព 3 បើកបរដោយឈ្មោះស៊ុនម៉ាណូភេទប្រុសអាយុ២៨ ឆ្នាំមុខរបរកសិកររស់នៅភូមិពន្លៃ ឃុំធ្លក ស្រុកទ្រាំងខេត្តតាកែវពេលបើកដល់ចំណុចកើតហេតុបានបុកម៉ូតូនិងម៉ូតូមួយគ្រឿងម៉ាកសេ125 ស៊េរី 2013 ពណ៌ខ្មៅពាក់ស្លាកលេខតាកែវ 1H8287 បើកបរដោយឈ្មោះលន សាន ភេទប្រុសអាយុ៣១ឆ្នាំ មុខរបរកសិកររស់នៅភូមិក្អែកយំឃុំបូរីជលសារស្រុកបូរីជលសារខេត្តតាកែវបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ។
ក្រោយកើតហេតុកម្លាំងជំនាញនៃចរាចរណ៍ជើងគោកបានចុះធ្វើការវាស់វែងរួចរាល់បានប្រគល់សាកសពជនរងគ្រោះជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី
និងទំនៀមទំលាប់សាសនា ចំណែកសម្ភារៈបង្កទាំងអស់បានយកមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកទ្រាំងដើម្បីវិធានការតាមនីតិវិធី៕

...

ដោយ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print