គាំទ្រសម្តេចតេជោ ! ខណះកម្ពុជាប្រកាសផ្តល់ជំនួយចំនួន១៣លានដុល្លារ និងវ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដួសបន្ថែមដល់ ប្រទេសឡាវ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសផ្តល់ជំនួយចំនួន ១៣លានដុល្លារដល់ ប្រទេសឡាវ ដែលក្នុងនោះ ៣លានដុល្លារជាថវិការបស់ រាជរដ្ឋាភិបាលកម្ពុជា និង១០លានដុល្លារទៀតគឺជាថវិកា របស់ក្រុមហ៊ុនឯកជន ថែមទាំងផ្តល់ជំនួយវ៉ាក់សាំង ស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូស និងរថយន្តពីរគ្រឿងថែម ទៀត ជូនប្រទេសឡាវ ដើម្បីប្រយុទ្ធប្រឆាំង នឹងកូវីដ-១៩។ នេះបើតាមការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន នៅក្នុងជំនួបផ្លូវការរវាងសម្តេចជាមួយនាយក រដ្ឋមន្ត្រីឡាវ លោក ផលខាំ វីផាវ៉ាន់ នៅវិមានសន្តិភាពនា រសៀលនេះ។

នាយករដ្ឋមន្ត្រីឡាវ លោក ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) msHiện$“HUHI សាទរកម្ពុជា ដែលទទួលបានជោគជ័យលើការគ្រប់ វិស័យជាពិសេសគឺការទទួលធ្វើជាម្ចាស់ផ្ទះនៃការរៀបចំ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ហើយប្រទេសឡាវសន្យានឹង សហការគាំទ្រកម្ពុជាក្នុងពេលដែលកម្ពុជាដឹកនាំកិច្ចប្រជុំ កំពូលអាស៊ាននាឆ្នាំ២០២២ខាងមុខផងដែរ។

លោកបានស្នើ សម្តេចតេជោ បន្តពង្រឹងពង្រីកកិច្ចសហ ប្រតិបត្តិការទ្វេភាគី ជាពិសេសគឺធ្វើយ៉ាងណាឱ្យសម្រេច បាននូវកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងភាពជាដៃគូ គ្រប់ជ្រុងជ្រោយ ជំរុញកិច្ចសហប្រតិបត្តិការលើការជំរុញ ពាណិជ្ជកម្មទ្វេភាគី ការវិនិយោគ សហប្រតិបត្តិការផ្នែក តំបន់ និងអន្តរជាតិ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិ ការលើវិស័យអប់រំ វប្បធម៌ និងលើវិស័យទេសចរណ៍ផ្សេង ទៀត។

សម្ដេចតេជោ គាំទ្រការលើកឡើងក្នុងការជំរុញ ពាណិជ្ជកម្មទ្វេភាគី ដោយជំរុញឱ្យមានការវិនិយោគ ប្រទេសទាំងពីរព្រោះការវិនិយោគនេះគឺជាជាមូលដ្ឋានក្នុង ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទាំងផ្នែក នយោបាយ សេដ្ឋកិច្ចជាដើម និងធ្វើយ៉ាងណាឲ្យ ប្រជាជនប្រទេសទាំងពីរអាចធ្វើដំណើរទៅវិញទៅមក ដើម្បីដោះដូរពាណិជ្ជកម្មតាមព្រំដែន។

ប្រទេសកម្ពុជាធ្លាប់បានផ្ដល់ជំនួយដល់ប្រទេសឡាវ សម្រាប់គាំទ្រដល់ប្រទេសនេះក្នុងការប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ ចំនួន២ដងរួចមកហើយ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជាបានផ្តល់ជំនួយជាម៉ាស់ចំនួន ២លាន ១សែន និងបរិក្ខារពេទ្យជាច្រើនផ្សេងទៀត ខណៈនៅពេលថ្មីនេះគឺនៅក្នុងខែកញ្ញាកន្លងទៅកម្ពុជា បានផ្តល់ជាអំណោយវ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ចំនួន២សែនដូសដល់ប្រទេសឡាវផងដែរ។ ក្រៅពីប្រទេសឡាវ កម្ពុជាក៏បានផ្តល់សម្ភារបរិក្ខារ និងវ៉ាក់សាំងដល់ប្រទេស ជាមិត្តច្រើនទៀតដូចជា ភូមា ទីម័រខាងកើត ប្រទេសនេប៉ាល់ និងប្រទេសវៀតណាម ជាដើម៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print