Update៖ ទីបំផុត​! ក្រុមជេីងខ្លាំងប្រេីសុទ្ធតែ​កាំភ្លើង​ហួស​សុពល​ភាព​វាយប្រជាពលរដ្ឋចំនួន​៣នាក់ឱ្យរងរបួសនៅខេត្តកំពង់ធំ​នោះត្រូវ​តុលាការ​សម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ហេីយ​

ចែករំលែក៖

ខេត្ត​កំពង់​ធំ​៖​ ទីបំផុត​ក្រុម​ជេីងខ្លាំងប្រដាប់​អាវុធចំនួន​៤នាក់ក្នុង​ចំណោម​បក្ខពួក​ប្រមាណ១០​នាក់​ដែលបានធ្វេីសកម្មភាពប្រេីហិង្សាដោយមានទាំងកាំភ្លេីងខ្លី, ខ្សែក្រវាត់​ និងដំបងឈេីជ្រុង ព្រួតវាយប្រជាពលរដ្ឋចំនួន​០៣នាក់បណ្ដាលឱ្យរងរបួសយ៉ាងដំណំ​ហេីយ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថខេត្ត​ឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តចាត់តាមច្បាប់នោះ ពេលនេះត្រូវ​បានចៅក្រម​សាលាដំបូងខេត្ត​សម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ហេីយ​។

ជាក់ស្ដែង​, បេី​យោង​តាមលោក​ ស៉ិន​ វរៈ​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ​ បានឱ្យដឹងនៅយប់ថ្ងៃទី២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២១ថា​ ជនជាប់ចោទ​ទាំង​៤នាក់​ខាងលើ​នេះ​ត្រូវ​បានចោទប្រកាន់​ពី”បទហិង្សាដោយចេតនា​មានស្ថានទម្ងន់ទោស”​ ។ បន្ទាប់ពី​ចៅក្រម​សាលាដំបូងខេត្ត​សាកសួរ​បន្តរួចមកបានសម្រេចឃុំខ្លួនពួកគេទាំង​៤នាក់នេះ​ តែម្តង​។
ជនជាប់ចោទទាំង​៤នាក់នេះ​៖​ ទី១-ឈ្មោះទេព ចិន្តា ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។​ ទី២-ឈ្មោះឡេង ចាន់រិទ្ធី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិកំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។​ ទី៣-ឈ្មោះជួន ប៉ោជាំង ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិស្ពានគ្រង ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ និងទី៤-ឈ្មោះខា កុសល​ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិក្រោលគោ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ។

សូមជម្រាបថា​ ​យោងតាមរាយការណ៍របស់មន្រ្តីកងរាជអាវុធហត្ថខេត្ត​បានឱ្យដឹងថា​​​ កម្លាំងមន្ទីរស្រាវជ្រាវ​ និងបង្ក្រាបបទល្មើសនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ​ កាលពីវេលាម៉ោង ១១​ និង១៥នាទីព្រឹក​ថ្ងៃទី២៧ ខែវិច្ឆិកា​ ឆ្នាំ២០២១​ មានគ្នាចំនួន៤នាក់​ មធ្យោបាយ​រថយន្តមួយគ្រឿងដឹកនាំដោយលោកអនុសេនីយ៍ឯក​ សុខ​ ម៉េងហុង​ នាយការិយាល័យព្រហ្មទណ្ឌ​ និងមានការសម្របសម្រួលពីលោក​ ពៅ​សម្បូរណ៍​ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ​ដោយផ្ទាល់តាមរយៈទូរស័ព្ទ​ បានចុះសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសន្ទុក​ និងកម្លាំងមូលដ្នានកងរាជអាវុធហត្ថស្រុកបារាយណ៍​ចុះបង្ក្រាបករណី​ហិង្សាដោយចេតនាមានអាវុធនៅចំណុចផ្ទះរបស់​ឈ្មោះ​ ថា​ ធីតា ភេទស្រី​ អាយុ៣៦ឆ្នាំ​ រស់នៅភូមិប្រាសាទ​ ឃុំប្រាសាទ​ ស្រុកសន្ទុក​ ខេត្តកំពង់ធំខណៈ​ដែលបង្កឡើងដោយក្រុមជនសង្ស័យមានគ្នាប្រហែល១០នាក់​បានធ្វើសកម្មភាពវាយតប់ទៅលើក្រុមជនរងគ្រោះដែលមានគ្នា៦នាក់ ដោយប្រើដៃ ខ្សែក្រវាត់​ និងដំបងឈេីជ្រុង រួមទាំងអាវុធខ្លីចំនួន០១​ដើម​ ហួសសុពលភាពថែមទៀត បណ្ដាលឱ្យជនរងគ្រោះចំនួន៣នាក់រងរបួសស្រាលត្រង់ដៃខាងឆ្វេងមួយកន្លែង ត្រង់សៀតផ្កាខាងស្ដាំ មួយកន្លែង(១ខ្សែក្រវាត់)និងត្រង់ក្រោមគុម្ពត្រចៀកស្តាំមួយកន្លែង(០១ខ្សែក្រវាត់)។

ចំណែក​វត្ថុតាងចាប់យកពីជនដៃដល់រួមមាន៖​ ១.អាវុធខ្លីចំនួន មួយដើមម៉ាកBERETTA លេខBER665672បង់ចំនួនមួយមានគ្រាប់ពីរគ្រាប់ ។២.រថយន្តមួយគ្រឿងម៉ាកឡិចស៊ីស ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2N-4488។​ ៣.បណ្ណសម្គាល់អាវុធខ្លីចំនួន១សន្លឹក លិខិតបញ្ជាបេសកកម្មចំនួន១សន្លឹក អត្តសញ្ញាណប័ណ្ណទាហានចំនួន១សន្លឹក,​ ៤.ក្បាលខ្សែក្រវាត់ចំនួនមួយ,​ ៥.សោកុងតាក់ចំនួន០១, ៦.ទូរស័ព្ទចំនួ​ន០២គ្រឿង, ៧.ដំបង​ឈេី០២កំណាត់, ៨.កំប៉ុងជ័រចំនួន០១ និង៩.ស្រោមកាំភ្លេីងខ្លីចំនួន០១។

បច្ចុប្បន្ន​ជនជាប់ចោទ​ខាងលេីនេះ​ ត្រូវ​សមត្ថកិច្ច​កងរាជអាវុធហត្ថខេត្ត​បញ្ជូន​ទៅ​ឃុំខ្លួន​ជាបណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​កំពង់​ធំ​៕

...

ដោយ​៖​ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print