លោក​ឧបនាយក​រដ្ឋមន្ត្រី​ ប្រាក់​ សុខុន​ ទទួលជួបសំដែងការគួរសមពីឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសបារាំង និង ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​លោក​ ប្រាក់​ សុខុន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ បានថ្លែងឱ្យដឹងថា​ នៅថ្ងៃអង្គារ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០២១នេះ​ លោកបានទទួលជួបសំដែងការគួរសមពី លោក Jacques PELLET ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសបារាំង និង លោក NGUYEN Huy Tang ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី​ បានថ្លែងឱ្យដឹងទៀតថា​ បារាំង និងវៀតណាម​ មានប្រវត្តិដ៏យូរលង់ និងសម្បូរបែបជាមួយកម្ពុជា។ ជាមួយគ្នានេះ​ លោកបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយ លោកឯកអគ្គរដ្ឋទូតទាំងពីរ ដើម្បីធ្វើឱ្យទំនាក់ទំនងរវាងប្រទេសរបស់យើងកាន់តែរីកចម្រេីន។

I received two courtesy calls this morning, by His Excellency Jacques PELLET, Ambassador of France, and by His Excellency NGUYEN Huy Tang, Ambassador of Viet Nam, to the Kingdom of Cambodia.

Both France and Viet Nam share a long and rich history with Cambodia. I reaffirmed my commitment to continue working closely with H.E. Ambassadors to foster our countries’ relations to a greater height. 

#CambodiaFrance #CambodiaVietnam

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print