សៀវភៅសម្តេចតេជោ ហ៊ុន សែន ចំនួន ៣៨០ក្បាល ត្រូវបានប្រគល់ជូនកាកបាទក្រហមកម្ពុជា សម្រាប់ប្រើប្រាស់តាមការចាំបាច់

ចែករំលែក៖

ភ្នំពេញ ៖ លោក ពៅ សុខ ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំយកសៀវភៅចំនួន ៣៨០ក្បាល ជូនលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា សម្រាប់ប្រើប្រាស់តាមការចាំបាច់របស់កាកបាទក្រហមកម្ពុជា។ នេះបេី យោង តាមប្រភពព័ត៍មានពី កាកបាទក្រហមកម្ពុជា នៅរសៀល ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១។

សូមជម្រាបថា សៀវភៅទាំងនោះមានចំណងជើងថា៖ ១. អ្នកយុទ្ធសាស្ត្រវ័យក្មេងនៅអាស៊ី ភាគ១ ជាភាសាខ្មែរ ចំនួន ៥០ក្បាល, ២. សម្តេច ហ៊ុន សែន វីរបុរសសង្ហាដើរបញ្ច្រាសទិសប្រយុទ្ធកូវីដ-១៩ ជាភាសាចិន និងភាសាអង់គ្លេស ចំនួន ៨០ក្បាល, ៣. សម្តេច ហ៊ុន សែន កំពូលស្ថាបនិកនិងបិតាសន្តិភាពរបស់កម្ពុជា ជាភាសាអង់គ្លេស ចំនួន ៥០ក្បាល និង៤. ទឹកចិត្តអ្នកជួយសង្គ្រោះ ជាភាសាអង់គ្លេស ចំនួន ២០០ក្បាល។

ក្នុងឱកាសនោះ លោកស្រី អគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ពៅ សុខ ជាពិសេសថ្លែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងចងក្រងជាស្នាដៃសម្រាប់ជាប្រយោជន៍ដល់អ្នកអាន និងអ្នកស្រាវជ្រាវគ្រប់មជ្ឈដ្ឋាន។

មិនតែប៉ុណ្ណោះ លោកស្រី អគ្គលេខាធិការរងទី១ បានជម្រាបជូនថា សៀវភៅទាំងនេះ កាកបាទក្រហមកម្ពុជា នឹងបន្តផ្តល់ជូនសប្បុរសជនជាតិ-អន្តរជាតិ ទៅតាមតម្រូវការចាំបាច់ ជាពិសេសសប្បុរសជនអន្តរជាតិ ដែលបានឧបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវា ៨ ឧសភា ជាដើម៕ដោយ ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print